ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន


អស់រយៈពេលជាង ៥ឆ្នាំមកហើយ ដែលរលកយក្សស៊ូណាមិ និងការរញ្ជួយដីទំហំ ៨.៩វ៉ិចទ័រ បានបំផ្លិចបំផ្លាញភាគខាងត្បូងប្រទេសជប៉ុន ហើយបណ្ដាលឲ្យមានការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងខេត្ត Fukushima ដែលបង្កឲ្យមនុស្សប្រមាណជា ១៥០ ០០០នាក់ បង្ខំចិត្តចាកចេញពីលំនៅឋានភ្លាមៗ ហើយចាប់តាំងពីពេលនោះមក ខេត្តមួយនេះបានក្លាយជាខេត្តខ្មោច និងនៅតែត្រូវបានគេបោះបង់ចោលដដែល។

ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន

ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ ដោយរលកយក្សស៊ូណាមិ កម្ពស់១៥ម៉ែត្រ បានបក់បោកជញ្ជាំងសមុទ្រ នៅរោងចក្រថាមពលនុយក្លេអ៊ែរ បង្កឲ្យខូចខាតឧបករណ៍មួយចំនួន ដែលអនុញ្ញាតឲ្យសារធាតុវិទ្យុសកម្មភាយចេញក្រៅ រហូតដល់មានការផ្ទុះតែម្តង។ គួរបញ្ជាក់ផងដែរថា វាគឺជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត ចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ «Chernobyl Nuclear Power Plant» ស្ថិតក្នុងទីក្រុង Pripyat ប្រទេសអ៊ុយក្រែន។

ចាប់តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ មក តំបន់នៅក្នុងរយៈចម្ងាយ ២០គីឡូម៉ែត្រ នៃរោងចក្រថាមពលនុយក្លេអ៊ែរ «Fukushima Daiichi Nuclear Power» ត្រូវបានហាមឃាត់មិនឲ្យសាធារណជនចេញចូល និងត្រូវបានដាក់បញ្ចូលជា «តំបន់ហាមឃាត់ពណ៌ក្រហម» ទៀតផង។

មកទល់នឹងពេលនេះ អ្នកថតរូបជនជាតិម៉ាឡេស៊ី មានឈ្មោះថា Keow Wee Loong បានចូលទៅក្នុងតំបន់ហាមឃាត់មួយនេះ ដើម្បីផ្តិតយកទិដ្ឋភាពដ៏គួរឲ្យរន្ធត់ និងព្រឺព្រួច។ លោក Loong វ័យ២៧ឆ្នាំ រួមទាំងមិត្តភ័ក្ដិ ២នាក់ផ្សេងទៀត មានឈ្មោះថា Sherena Ng និង Koji Hori បានចូលទៅកាន់ទីក្រុងចំនួន៤ ដែលស្ថិតក្នុងខេត្ត Fukushima គឺទីក្រុង Tomioka, Okuma, Namie និង Futaba។

លោក Loong បានប្រាប់ឲ្យដឹងថា «ប្រជាជននៃទីក្រុងក្នុងតំបន់ហាមឃាត់ពណ៌ក្រហមនេះ បានចាកចេញយ៉ាងរហ័ស សូម្បីតែសំលៀកបំពាក់ ឬរបស់របរមានតម្លៃ ក៏មិនយកទៅតាមខ្លួនដែរ។ ខ្ញុំបានរកឃើញលុយ មាស និង វត្ថុមានតម្លៃជាច្រើនផ្សេងទៀត»។យ៉ាងណាមិញ ដោយសារតែមានកម្រិតវិទ្យុសកម្មខ្ពស់ លោក Loong និងមិត្តភ័ក្ដិ មានពេលវេលាកំណត់ក្នុងការដើរផ្សងព្រេងនេះ និងត្រូវពាក់របាំងឧស្ម័នដើម្បីការពារពួកគេ ពីឧស្ម័នពុល៕

ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន

ប្រភព៖ sabay

  • ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: