តុលាការក្រុង​កំពុង​បន្ត​ការសាកសួរ​ជនសង្ស័យ​បាញ់សម្លាប់​លោក កែម ឡី និពន្ធដោយ : ថ្មីៗ       July-13-2016, 8:49 am         334

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការក្រុង​កំពុង​បន្ត​ការសាកសួរ​ជនសង្ស័យ​បាញ់សម្លាប់​លោក កែម ឡីនៅ​ព្រឹក​ថ្ងៃទី១៣ កក្កដា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ដដំណើរ​ការសាកសួរ​លើ​ជនសង្ស័យ​ដែល​បាញ់សម្លាប់​លោក កែម ឡី។ ជនសង្ស័យ​នោះ​មានឈ្មោះ ជួប សម្លាប់។

បើតាម​ព្រះរាជអាជ្ញារ​រង​សាលាដំបូង​លោក លី សុផាន់​ណា តាមរយៈ​ការសាកសួរ​របស់​ពេល​ពីរ​ថ្ងៃ​មកនេះ ចម្លើយ​ជនសង្ស័យ​ផ្តល់​ប្រយោជន៍ និង​តម្រុយ​ជាច្រើន សម្រាប់​ការស៊ើបអង្កេត និង​ការចោទប្រកាន់។

អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ​ស្ថានការណ៍​សង្គម​លោក កែម ឡី ត្រូវបាន​ល្មើស​ខាងលើនេះ បាញ់សម្លាប់​កាលពី​ថ្ងៃទី១០ កក្កដា នៅក្នុង​ម៉ា​ត​មួយ ក្បែរ​ស្ដុ​ប​បូកគោ រាជធានី​ភ្នំពេញ។ សព​លោក កែម ឡី ត្រូវបាន​យកទៅ​ធ្វើបុណ្យ​ដល់​ថ្ងៃទី១៨ កក្កដា នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ៕