​សិស្ស​ថ្នាក់​ទី​១២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចែក​អំណោយ​សប្បុរសធម៌​ ​នៅ​ប្រាសាទសំបូរព្រៃគុក និង​ខេត្តសៀមរាប​ និពន្ធដោយ : ថ្មីៗ       July-13-2016, 9:22 am         124

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​សិស្ស​ថ្នាក់​ទី​១២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចែក​អំណោយ​សប្បុរសធម៌​ ​នៅ​ប្រាសាទសំបូរព្រៃគុក និង​ខេត្តសៀមរាប​សិស្ស​ថ្នាក់​ទី​១២ ចំនួន​៣៤០​នាក់ ដឹកនាំ​ដោយ​លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ចុះ​ចែក​អំណោយ​សប្បុរ​ធម៌​ជូន​ដល់​សិស្សានុសិស្ស​ចំនួន​ជាង​៤១៥​នាក់ នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​អាត់​ស៊ូ ស្ថិតក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រាសាទសំបូរព្រៃគុក និង​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប រយៈពេល​៤​ថ្ងៃ កាលពី​ថ្ងៃទី​២២-២៥ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

​ ​លោកស្រី ឡា សុភៈ នាយក​ចាងហ្វាង​បានឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ជា​រៀងរាល់ឆ្នាំ​សិក្សា​សាលា​បាន​ដឹកនាំ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ចុះ​ទស្សនកិច្ច​សិក្សា​នៅតាម​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្តសៀមរាប និង​តាម​បណ្តា​ខេត្ត​នានា​ផ្សារភ្ជាប់​នឹង​វិស័យ​ទេសចរណ៍ សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ថ្មីៗ និង​ជំរុញ​ការសិក្សា​រៀនសូត្រ​របស់​សិស្ស​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ឈានឡើង និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រួមទាំង​បាន​បណ្តុះ​នូវ​វប្បធម៌​ចែករំលែក​ក្នុងសង្គម ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ខេត្តសៀមរាប​លើក​នេះ សាលា​បាន​ដឹកនាំ​សិស្សានុសិស្ស​ចុះ​ចែក​អំណោយ​សម្ភារ​សិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជូន​ដល់​ប្អូនៗ​នៅ​សាលា​បឋម​-​អនុវិទ្យាល័យ​អាត់​ស៊ូ ស្ថិតក្នុង​ខេត្តកំពង់ធំ និង​បាន​សិក្សា​ស្វែងយល់​ពី​ប្រាសាទសំបូរព្រៃគុក កសិដ្ឋាន​ចិញ្ចឹម​ដង្កូវនាង សិប្បកម្ម​ផលិត​សូត្រ​ខ្មែរ សិប្បកម្ម​ចម្លាក់​ខ្មែរ សារមន្ទីរ​ជាតិ​អង្គរ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត ជាពិសេស​គឺ​ប្រាសាទបុរាណ​ខ្មែរ​ដែលជា​សម្បត្តិ​វប្បធម៌​ជាតិ​មានតម្លៃ​មហាសាល​ស្ថិតនៅលើ​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​ខេត្តសៀមរាប ដែលជា​តំបន់​ទិសដៅ​ទេសចរណ៍​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ី និង​លេខ​២ នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ លោកស្រី​បានឱ្យដឹង​ទៀតថា​ទន្ទឹមនឹង​ការសិក្សា និង​ការងារ​សប្បុរសធម៌​សង្គម សាលា​បានរៀបចំ​ប្រារព្ធ​នូវ​ពិធី​ជួបជុំ​កម្សាន្ត​ក្នុងពេល​ល្ងាច (Pool Party) នៅ​សណ្ឋាគារ​ប៉ាស៊ីហ្វិក ដើម្បី​ជាការ​កម្សាន្ត​សប្បាយ ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំគ្នា បង្កើន​ការប្រាស្រ័យ​ទាក់ទង​ជា​មិត្តភាព​មិត្ត​រួម​ជំនាន់​ក្នុង​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា​។​
​សិស្ស​ថ្នាក់​ទី​១២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចែក​អំណោយ​សប្បុរសធម៌​ ​នៅ​ប្រាសាទសំបូរព្រៃគុក និង​ខេត្តសៀមរាប​ និពន្ធដោយ : ថ្មីៗ       July-13-2016,  9:22 am         124

​យុវ​សិស្ស តាន់ សុវណ្ណ​នារីរ័ត្ន និង​យុវ​សិស្ស សៀវ ពៅ បានឱ្យដឹងថា​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​៤​ថ្ងៃនេះ ពួកគេ​មាន​អារម្មណ៍​សប្បាយរីករាយ​ជា​ពន់ពេក​ដោយបាន​ទទួល​នូវ​ចំណេះដឹង​ថ្មីៗ​ជាក់ស្តែង​ជាច្រើន​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ​តាមរយៈ​ស្នាដៃ​ក្បូរ​ក្បាច់រចនា​ដ៏​ល្អឥតខ្ចោះ​នៃ​ប្រាសាទបុរាណ​ខ្មែរ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកសិក្សា​ស្រាវជ្រាវ សក្តិសម​នឹង​កិត្តិនាម​ជា​អច្ឆរិយ​ពិភពលោក​ដ៏​ល្បីល្បាញ​។ ក្រៅពីនេះ ពួកគេ​មាន​ភាព​ស្រស់ស្រាយ​ប្លែក​ភ្នែក​ដែល​បាន​សិក្សា​ស្វែងយល់​ពី​វដ្ត​ជីវិត និង​កត្តា​ជីវសាស្ត្រ​ដង្កូវនាង រួមទាំង​អត្ថប្រយោជន៍​ដង្កូវនាង និង​ការផលិត​សូត្រ តម្បាញ​ហូល ចម្លាក់​ឈើ ចម្លាក់​ដែក ចម្លាក់​ថ្ម និង​តំបន់​ទេសចរណ៍​ជាច្រើន​ក្នុង​ក្រុង​សៀមរាប​។ កត្តា​ទាំងនេះ​បាន​ផ្សារភ្ជាប់​គំនិត​សុទិដ្ឋិនិយម​របស់​ពួកគេ​ឱ្យចូល​រួមចំណែក​លើកស្ទួយ​ផលិតផល​ស្នាដៃ​សិប្បកម្ម​កូន​ខ្មែរ និង​រួមចំណែក​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​របស់​មហា​វីរបុរស​ជាតិខ្មែរ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស ជាពិសេស​ធ្វើឱ្យ​ពួកគេ​មាន​មោទនភាព​ដែល​បានកើត​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ​ក្រាល​គ្រប​ទៅដោយ​ធនធាន​សម្បូរបែប ពេញ​ពាស​ដោយ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ម្យ៉ាងវិញទៀត អ្វីដែល​ពួកគេ​រឹតតែ​មិនអាច​បំភ្លេចបាន​នោះ​គឺ​សាមគ្គីភាព និង​ចំណងមិត្តភាព​ដ៏​រឹងមាំ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​បាន​ផុសចេញ​ឆ្លាក់​ជាប់​ជា​អនុស្សាវរីយ​ដក់​ក្នុង​ក្រអៅបេះដូង​រៀងរហូត​ទៅ ទោះបី​ពួកគេ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ក៏ដោយ ហើយ​ជាមួយគ្នានេះដែរ​ក្នុង​ភាពជា​យុវ​សិស្ស​ពួកគេ​បានធ្វើ​នូវ​សកម្មភាព​មនុស្សធម៌​ដោយ​ក្តី​អាណិតអាសូរ​ផ្តល់នូវ​សម្ភារ​សិក្សា និង​អាហារ​កញ្ចប់​ជូន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ដែល​ជួបប្រទះ​ភាពខ្វះខាត​នៅ​ទីជនបទ​៕

(អត្ថបទសាលា)