សមុទ្រ​ចិន​ខាងត្បូង​៖ អាមេរិក សង្ឃឹមថា ហ្វីលីពីន និង​ចិន អនុវត្តតាម​សាលក្រម​តុលាការ​ឡាអេ​ និពន្ធដោយ : ទេព អ៊ីវិសាល       July-13-2016, 10:35 am         76

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមុទ្រ​ចិន​ខាងត្បូង​៖ អាមេរិក សង្ឃឹមថា ហ្វីលីពីន និង​ចិន អនុវត្តតាម​សាលក្រម​តុលាការ​ឡាអេ​លោក JOHN KIRBY អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​តុលាការអន្តរជាតិ​ក្រុងឡាអេ នៅ​ថ្ងៃទី​១២ ខែកក្កដា ម្សិលមិញ បានប្រកាស​សាលក្រម​ស្ថាពរ និង​លក្ខណៈ​ចាប់បង្ខំ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​កាត់សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​។ ភ្លាមៗ​នៃ​ការប្រកាស​សាលក្រម​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានចេញ​ថ្លែងការណ៍​គាំទ្រ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​មួយ​នេះ និង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព និង​អនុវត្ត​ផងដែរ​។​

«​សហរដ្ឋអាមេរិក ពិតជា​គាំទ្រ​ចំពោះ​ការអនុវត្ត​នីតិរដ្ឋ​។ យើង​គាំទ្រ​លើ​ការ​ប្រឹង​ប្រឺ​ង​ក្នុងការ​ដោះស្រាយ​ជម្លោះ​អធិបតេយ្យ និង​ដែនសមុទ្រ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី ដែល​រួមបញ្ចូល​ទាំង​ម​ជ្ឈ​ត្ត​កម្ម​ផងដែរ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស ដែល​បានចេញ​ជាបន្ទាន់​មួយ ក្រោយ​តុលាការអន្តរជាតិ​ក្រុងឡាអេ ចេញ​សាលក្រម​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ អាមេរិក បាន​យល់ឃើញថា ម​ជ្ឈ​ត្ត​កម្ម​នៃ​សំណុំរឿង​ហ្វីលីពីន និង​ចិន ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការចូល​រូ​មក​សាង​ដំណោះស្រាយ​សន្តិវិធី​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ បន្ថែម​ពីនេះ អាមេរិក ក៏​សង្ឃឹម និង​រំពឹងថា ភាគី​ទាំងពីរ នឹង​អនុវត្តតាម​សេចក្តីសម្រេច​ដែលជា​កា​ត្វ​កិច្ច​របស់​ភាគី​នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ​។​

​មួយវិញទៀត​នោះ អាមេរិក បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចៀសវាង​ការចេញ​សេចក្តីថ្លែងការណ៍ ឬ​សកម្មភាព​បង្កហេតុ​ណាមួយ​។

​យ៉ាងណាក៏ដោយ ចិន ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន មិន​ទទួលស្គាល់ ការសម្រេច​របស់​តុលាការ​ក្រុងឡាអេ ថ្ងៃទី​១២ កក្កដា ឡើយ​។ ក្រសួងការបរទេស​ចិន បានចេញ​សេចក្ដីថ្លែងការណ៍ ដែលមាន​សេចក្ដី​ថា ចិន ចាត់ទុក​សាលក្រម​ជា​មោ​ឃះ ហើយ​គ្មាន​ចំណង​ផ្លូវច្បាប់​លើ​ចិន​ទេ​។​

​សូម​ជម្រាប​ផងដែរ សាលក្រម​ដែល​ប្រកាស​ដោ​យម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ម្សិលមិញ បាន​បកស្រាយ​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​លើ​បួន​ចំណុច​សំខាន់​ដែល​ទាក់ទង​នឹង​សិទ្ធិ​ប្រវត្តិសាស្ត្រ​របស់​ចិន​មិនអាច​ប្រើប្រាស់​ដើម្បី​ទាមទារ​, ស្ថានភាព​កោះ​ក្នុង​តំបន់​ជម្លោះ​, សកម្មភាព​ខុសច្បាប់រ​បស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​, បំពាន​ច្បាប់​អន្តរជាតិ​របស់​ចិន និង​ការធ្វើ​ឲ្យ​ស្ថានភាព​កាន់​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ជម្លោះ​ដែល​បង្កដោយ​ចិន​៕