មុន​នេះ​បន្តិច លោក អេ​ង ឆៃ​អ៊ា​ង ស្នើ​កុំ​ឲ្យ​លាប​ព៌​ណ​គ្នា​ក្នុង​រឿង​លោក កែម ឡី

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​ស្នើ​ឲ្យ​មាន​ជំនួប​រវាង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ដើម្បី​ជជែក​គ្នា ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​លាប​ព៌​ណ​គ្នា​ចំពោះ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្លែង​នៅ​ចំពោះ​មុខ​សកម្មជន​និង​អ្នកគាំទ្រ CNRP នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៦​នេះ លោក អេ​ង ឆៃ​អ៊ា​ង ក៍បាន​ស្នើ​ឲ្យ​មាន​ភាគី​អន្តរជាតិ និង​រាជរដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​រួម​គ្នា​លើក​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​កែម ឡី​ផង​ដែរ ។

មក​ដល់​វេលា​ម៉ោង​១០​និង​៣២​នាទី​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​ការ​ឆ្លើយ​តប​ណាមួយ​ពី​ភាគី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ ៕