ព័ទ្ធចាប់ចោរប្លន់​ព្រឹក​​មិញ ពិត​ជា​​ទទួលបាន​​លទ្ធផល​​

រាជធានីភ្នំពេញ ៖ សេចក្តីរាយ​ការណ៍បន្ត​​ឱ្យ​ដឹងថា គិតត្រឹម​វេលាម៉ោង​១០ និង​២០នាទីព្រឹកថ្ងៃទី​១៣ កក្កដា ២០១៦​ នេះ កម្លាំង​​ប៉ូលិស​ប៉ុស្តិ៍​កាកាប និង​​​​ប៉ូលិស​ពោធិ៍សែនជ័យ បាន​ព័ទ្ធចាប់​​បាន​ជន​សង្ស័យ​​សរុប​​៣​​នាក់ និង​​ម្នាក់ទៀត​​បាន​​​​​​​​​រត់​​រួច បន្ទាប់ពី​ព័ទ្ធ​ចាប់​​នៅ​ត្រង់​ចំណុច​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប។

ប្រភពឱ្យ​ដឹងថា ក្នុងការបង្ក្រាបបាន​នោះ​ ត្រូវកម្លាំងដកហូតវត្ថុតាង​រួមមាន​ម៉ូតូ​សង់០១៥មួយគ្រឿង មាន​ស្លាកលេខ​ច្នៃ​ 1CC-​0701, ដាវ និង​សម្ភារផ្សេងៗទៀត ។ ជនសង្ស័យ​ទាំង៣នាក់​ ១-​ឈ្មោះ​សៅ ពុធ អាយុ​២៨​ឆ្នាំ (ជាអ្នក​កាន់​កាំភ្លើង​K54) ស្នាក់​នៅ​សហ​គមន៍​សែនសុខ សង្កាត់ឃ្មួញ ២-​ឈ្មោះ​​សៅ សារ៉ាត់ អាយុ​២៨ឆ្នាំ មានទីលំនៅភូមិ​​សែនសុខ សង្កាត់​ឃ្មួញ​ ៣-​ឈ្មោះ​លាស់ ឡុងប៊ុនហេង អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​រត់រួច​ឈ្មោះ​ហេង ។ បច្ចុប្បន្ន ជនសង្ស័យ​ រួមទាំង​វត្ថុតាង​​​ បានបញ្ជូនទៅ​​ព្រហ្ម​ខណ្ឌ​​ ដើម្បី​​ចាត់ការបន្ត ។

គួរបញ្ជាក់ថា ​នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កា​កាប សហ​ការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​នាំ​គ្នា​ធ្វើការ​ព័ទ្ធ​ចាប់​មុខសញ្ញារ​ចោរប្លន់ ដែល​ប្រភព​ឱ្យ​ដឹង​ថា ចាប់​បាន​ចោរ​​២​នាក់​ហើយ ។

គួរ​បញ្ជាក់​ថា ក្រុម​ចោរ​ខាងលើ គឺជា​មុខសញ្ញា​ប្លន់​​ដ៏កក្រើក​គ្រប់ខេត្ត-ក្រុង ដែលសរុបត្រួស​ជាង​២០លើកហើយ​ ។