រឿង​ពិត​ដែល ថន ដា​រ៉ា សម្រេចចិត្ត​បែក​ស្វាមី​យ៉ាង​ទាន់ហន់​

6 Videos


រហូតមកដល់ពេលនេះ ពិធីការិនី និង ជាតារាសម្តែង ថន ដារ៉ា បានរៀបការជាមួយស្វាមីជាមន្ត្រីពោះម៉ាយជនជាតិថៃបានប្រហែលជាជាងកន្លះខែហើយ ហើយក្រោយរៀបការនាងក៏បានចាកចេញទៅរួមរស់ជាមួយស្វាមីនៅឯប្រទេសថៃដែរ តែថ្មីៗនេះមានព័ត៌មានមួយថា ថន ដារ៉ា ត្រូវបែកពីស្វាមីត្រឡប់មកប្រទេសកំណើតវិញ ព្រោះតែអ្នកនាងជាប់កិច្ចសន្យាមួយ ។

P9

រឿង​ពិត​ដែល ថន ដា​រ៉ា សម្រេចចិត្ត​បែក​ស្វាមី​យ៉ាង​ទាន់ហន់​

បើតាមសារព័ត៌មានមួយបានឱ្យដឹងថា អ្នកនាង ថន ដារ៉ា ត្រូវបានឃ្លាតបែកចេញពីស្វាមីដែលទើបនឹងរៀបការហើយថ្មីថ្មោង ត្រឡប់មកស្រុកកំណើតវិញ ព្រោះអ្នកនាងជាប់ជំពាក់កិច្ចសន្យាជាមួយលោក ឆាយ បូរ៉ា ជាផលិតករភាពយន្ត ។

រឿង​ពិត​ដែល ថន ដា​រ៉ា សម្រេចចិត្ត​បែក​ស្វាមី​យ៉ាង​ទាន់ហន់​

កិច្ចសន្យានោះហើយដែលធ្វើឱ្យអ្នកនាងត្រូវបែកពីស្វាមី ដើម្បីវិលមកថតបញ្ចប់ និង បំពេញការងារឱ្យរួចរាល់ ទើបនាងត្រឡប់ទៅជួបជុំប្តីវិញ ។ ជាមួយគ្នានេះអ្នកនាង ថន ដារ៉ា ក៏បានឱ្យដឹងតាមរយៈសារអេឡិចត្រូនិចដែរថា អ្នកនាងពិតជាជាប់កិច្ចសន្យាមួយមែន ពោលគឺតាំងពីមុនអ្នកនាងរៀបការមកម្ល៉េះ ព្រោះអ្នកនាងជាតួអង្គសម្តែងមួយដួងក្នុងខ្សែភាពយន្តរបស់លោក ឆាយ បូរ៉ា ជាផលិតករភាពយន្ត ។

រឿង​ពិត​ដែល ថន ដា​រ៉ា សម្រេចចិត្ត​បែក​ស្វាមី​យ៉ាង​ទាន់ហន់​

តាមរយៈការត្រឡប់មកប្រទេសកំណើតទាំងប្រញាប់ប្រញាល់លើកនេះ អ្នកនាង ថន ដារ៉ា បានឱ្យដឹងថា គឺត្រឡប់មកចូលរួមថតសម្តែងភាពយន្តបញ្ចប់ ហើយបន្ទាប់ពីថតចប់ពេលណាអ្នកនាងនឹងវិលទៅប្រទេសថៃវិញ ដើម្បីមើលថែស្វាមី និង មុខរបរនៅទីនោះ ។

រឿង​ពិត​ដែល ថន ដា​រ៉ា សម្រេចចិត្ត​បែក​ស្វាមី​យ៉ាង​ទាន់ហន់​

ចំពោះស្វាមីក្រោយពីដឹងថានាងត្រូវបញ្ចប់កិច្ចសន្យា និង មកថតបញ្ចប់ខ្សែភាពយន្តនៅស្រុកកំណើតនោះ ក៏បានអនុញ្ញាតដែរ គឺមិនបានហាមឡើយ ព្រោះគាត់ក៏ពេញចិត្តនឹងអាជីពមួយនេះរបស់ ថន ដារ៉ា ដែរ ៕

                                                                      សាកល