អស្ចារ្យ​មែន​! វីដេអូ ៣៦០ ដឺ​ក្រេ ទាន់សម័យ​ពេក​ហើយ (​មាន​វីដេអូ​)​

RICOH THETA គឺជាបទពិសោធន៍ថ្មីសម្រាប់ការថតវីដេអូជាលក្ខណៈ ៣៦០ ដឺក្រេ ។ កាមេរ៉ាប្រភេទនេះដែរត្រូវបានធ្វើឡើងយ៉ាងពិសេសសម្រាប់យុគសម័យថ្មីនេះ ពោលគឺស្របពេលជាមួយបច្ចេកវិទ្យាសព្វថ្ងៃដែលកំពុងវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ។

RICOH THETA ត្រូវបានរចនាជាមួយរូបរាងតូច ស្អាតងាយស្រួលដាក់តាមខ្លួន មិនត្រឹមតែប៉ុណ្ណោះវាមានគុណសម្បត្តិជាច្រើនដូចជា កាមេរ៉ាទំហំ ១២ មេហ្គាភិចសែល ថតវីដេអូក្នុងកម្រិតរូបភាព ១៩២០×១០៨០ Full HD អាចថតទុកបានរយៈពេល ២៥ នាទីជាប្រភេទ ៣៦០ ដឺក្រេ ។ មិនតែប៉ុណ្ណោះវាអាចឲ្យយើងផ្សាយបន្តផ្ទាល់ជាលក្ខណៈ ៣៦០ ដឺក្រេ ទៅកាន់ពិភពខាងក្រៅបានថែមទៀតផង ។

ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីវិធីប្រើប្រាស់ក៏ដូចជាភាពអស្ចារ្យរបស់ RICOH THETA ។ ចង់ដឹងថាវាឡូយ និង គួរឲ្យចង់ប្រើប៉ុនណានោះ សូមមើលការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖

(ប្រភព៖ ធីតា 360) កុសល


Related Posts