រោងចក្រ​កិន​ឈើធ្វើ​ក្ដារ​បន្ទះ “អង្គរ ​ប្លាយ​វូដ” រង​ការរិះគន់​​​​​ថា ​ដឹក​ឈើ​ខុស​ច្បាប់​មក​ផលិត

រោងចក្រ​កិន​ឈើធ្វើ​ក្ដារ​បន្ទះ “អង្គរ ​ប្លាយ​វូដ” រង​ការរិះគន់​​​​​ថា ​ដឹក​ឈើ​ខុស​ច្បាប់​មក​ផលិត

កំពង់ធំ​ ៖ ​រោងចក្រ​កិន​ឈើធ្វើ​ក្ដារ​បន្ទះ របស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដែល​ស្ថិតនៅ​ម្ដុំ​ផ្លូវបំបែក​ ទៅ​ខេត្ត ព្រះវិហារ ត្រង់​​​ភូមិ​ថ្នល់​បំបែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ​ខេត្ត​កំពង់ធំ ​បាន​និង​កំពុង​ទទួលរង​ការ​រិះគន់​ថា បាន​ដឹក​ឈើ​ខុសច្បាប់​ចូល​មក​ផលិត​ ពុំ​អនុវត្ត​តាមច្បាប់​អនុញ្ញាត​​នោះ​ទេ។ ចំណែក​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ដែល​នៅ​ក្បែរ​រោងចក្រ​នេះ ហាក់​ដូចជា​គ្មាន​ចំណាត់ការ​អ្វី​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់ថា ជា​ការ​ត្រូវរ៉ូវ​គ្នា។

យោង​តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​នៃ​ស្ថាប័ន​ខ្លះ ដែល​បាន​ឃើញ​ច្បាប់​អនុញាត​ និង​ឈើ​​នៅ​ក្នុង​រថយន្ត​ធុន​ធំ ដឹក​ចូល​រោងចក្រ​នេះ បាន​អះអាង​ថា ជា​ប្រភេទ​ឈើ​ហ៊ុប​មូល ដែល ​មាន​ទំហំ​មុខកាត់​ពី​៣០​ទៅ​៦០​ស​.​ម​(​សង់ទីម៉ែត្រ​) ហើយ​ក្នុង​១​យប់​ៗ​គឺ​ដឹក​ចូល​ពី​៤​ទៅ​៦​រថយន្ត​ធុន​ធំ។ ចំណែក​នៅ​ក្នុង​​​ច្បាប់​អនុញ្ញាត​ គឺ​មាន​​ទំហំ​មុខកាត់​១៥.៣៥(​សង់ទីម៉ែត្រ​)​តែប៉ុណ្ណោះ។

ប្រភព​នេះបាន​បន្ត​ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ឈើ​ខុស​ពី​ច្បាប់​អនុញ្ញាត​នេះ​ ​​ត្រូវ​បាន​គេទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ជំនាញ​ និង​ស្ថាប័ន​ពាក់​មួយ​ចំនួននៅ​ក្នុង​ខេត្ត​អស់​ហើយ ទើប​មិន​មាន​ប្រតិកម្ម​អ្វី​នោះ។

ប្រភព​ដដែល​នេះបាន​បន្ត​និយាយ​ឲ្យ​ដឹង​ថា ឈើ​ហ៊ុប​មូល ដែល​គេ​ដឹក​ចូលរោងចក្រ​កិន​ឈើ​ធ្វើ​ក្ដារបន្ទះ ​របស់​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ​នេះ​ មាន​ឈើ​ខ្លះ ដឹក​មកពី​ខេត្ត​ព្រះវិហារ និង​នៅ​ក្នុង​ខេត្ត​កំពង់ធំ​នេះ ហើយ​ឈើ​ទាំងនោះ គឺ​ចេញពី​តំបន់​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​ហាមឃាត់​​ទាំងអស់។

ប្រភព​ដដែល​នេះ ​បាន​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​កំពង់ធំ និង​លោក​នាយអធិការ​រដ្ឋបាល​ព្រៃឈើ​ ប៉ែក​ខាង​ជើង​បឹង​ទន្លេសាប ជួយ​ពិនិត្យ​ទង្វើ​មិន​ប្រក្រតី របស់​សមត្ថកិច្ច​ក្រោម​ឱវាទ​ផង និង​សូម​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ស្មើភាព​គ្នា​ ចំពោះ​មុខ​ច្បាប់ កុំ​អនុវត្ត​ច្បាប់​តែ​អ្នក​ស៊ី​ឈើកំប៉េកកំប៉ុក​ គ្មាន​លុយ​ទំនាក់ទំនង ចំណែក​អ្នក​ធំដុំ​រួចខ្លួន​រហូត​នោះ។

ទាក់ទិន​នឹង​ព័ត៌មាន​ខាង​លើ​នេះ លោក​ហៀ​ង ដែល​គេ​ដឹង​ថា ជានា​យកក្រុមហ៊ុន​ អង្គរប្លាយវូដ ​កិន​ឈើ​ធ្វើ​ក្ដារ​បន្ទះ​នេះ មិនបាន​បំភ្លឺ​ដូចម្ដេច​នោះ​ទេ ព្រោះ​​ទូរស័ព្ទ​របស់​គាត់ ​ពេល​ខល​ចូល ​ត្រូវ​សំឡេង​មនុស្ស​ស្រី​ទទួល ហើយ​តប​ដដែលៗ​ថា គាត់​មិន​នៅ ចាំ​ជម្រាប​គាត់​(​ម្ចាស់​ទូរស័ព្ទ​)។

ចំណែក​លោក​ខោ ចិ​ត្រា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ ដែល​មាន​ដែន​សមត្ថកិច្ច​នៅទីនោះ គឺ​អ្នកសារព័ត៌មាន​សុំ​បំភ្លឺ​មិន​បានទេនៅ​ពេល​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ហៅមិន​ចូល៕