ក្រសួង​សាធារណការ៖ ការសាងសង់​កែលំអ​ផ្លូវជាតិ​លេខ​១​ សម្រេច​បាន​ ៦០% ​ហើយ​

ក្រសួង​សាធារណការ៖ ការសាងសង់​កែលំអ​ផ្លូវជាតិ​លេខ​១​ សម្រេច​បាន​ ៦០% ​ហើយ​



ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​កាលពី ថ្មីៗ​នេះ​បាន អញ្ជើញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការសាងសង់​កែលំអ​ផ្លូវជាតិ​លេខ​១ ដែល​គិត មកដល់ ពេលនេះ​ការសាងសង់​កែលំអ​នេះ​សម្រេច​បាន​៦០%​ហើយ​។

យោង​តាមទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងសាធារណការ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការសាងសង់​កែលំអ​ផ្លូវជាតិ​លេខ​១ ចាប់ពី​កំណត់​ផ្លូវ​ PK០ ដល់​កំណត់​ផ្លូវ ​PK៤ (​ចម្ងាយ​៤​គីឡូម៉ែត្រ​) ដែល​បាន​ចាប់ផ្តើម​សាងសង់​នៅ​ខែមេសា ឆ្នាំ​២០១៥ ហើយ​រំពឹង​ថា​ នឹង​ត្រូវ​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០១៧​ខាងមុខនេះ​។

មកដល់ពេលនេះ​ការសាងសង់​កែលំអ​នេះ​សម្រេច​បាន​៦០%​ហើយ​។ ប្រភព​ដដែល​បន្ត​ថា ការ​សង់​ផ្លូវ​នេះ​ជួប​ឧបសគ្គ​នឹង​បញ្ហា​ប្រឈម​សំខាន់ៗ​ជាច្រើន​ដូចជា​៖ ការ​កកស្ទះ​ចរាចរ​បង្ក​ដែល​ឡើង​រថយន្ត​ធ្វើដំណើរ​លើ​កំណត់​ផ្លូវ​នេះ​ប្រមាណ​ពី​២,០០០​គ្រឿង​ទៅ​៣,០០០​គ្រឿងក្នុង​មួយថ្ងៃ ការពន្យារ​ពេល​ក្នុង​ការ​រំកិល​ផ្ទះ​នានា​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ធ្វើ​ឱ្យ​យឺតយ៉ាវ​ដល់​ការ​ដក​បង្គោល​ខ្សែ​បញ្ជូន​អគ្គិសនី និង​ការ​កកស្ទះចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​តាក់ស៊ី​ចត​ខុសច្បាប់​និង​រថយន្ត​ដឹកទំនិញ​ផ្សេងទៀត​ផង​ដែរ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​មាន​ការ​អត់ធ្មត់ យោគយល់​អធ្យាស្រ័យ​ ចំពោះ​ការ​ធ្វើដំណើរ​យ៉ាង​លំបាក​លើ​កំណត់​ផ្លូវ​នេះ ក្នុងអំឡុងពេល​កំពុង​សាងសង់​។ នៅពេល​កំណត់​ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​រួចរាល់ យើងខ្ញុំ​សន្យា​ថា​៖ ការ​កែលម្អ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កំណត់​ផ្លូវជាតិ​លេខ​១​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជួប​ការ​លំបាក​នាពេល​កន្លង​។​ជាមួយគ្នានេះ​ផង​ដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ក៏បាន​ជំរុញ​ឱ្យ​ម្ចាស់​លំនៅដ្ឋាន​នានា ដែល​មិនបាន​សហការ​ជាមួយនឹង​អាជ្ញាធរ ខិតខំ​សហការ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន៕

ក្រសួង​សាធារណការ៖ ការសាងសង់​កែលំអ​ផ្លូវជាតិ​លេខ​១​ សម្រេច​បាន​ ៦០% ​ហើយ​