ដំណាំ​ឪឡឹក​ជាង​២០​ហិកតា ​នៅ​ក្នុង​ភូមិ​ស្រះកែវ​ បាន​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​

ដំណាំ​ឪឡឹក​ជាង​២០​ហិកតា ​នៅ​ក្នុង​ភូមិ​ស្រះកែវ​ បាន​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​

កំពង់ឆ្នាំង ៖ លោក ហ៊ុត ច័ន្ទ​ថុល មេភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​ថា ចម្ការ​ឪឡឹក​ជាង​២០​ហិកតា របស់​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​ក្រោម​ទំនប់​២០​ឧសភា ក្នុង​ភូមិ​ស្រះ​កែវ បាន​រង​ការ​ខូចខាត​៩០%​ដោយសារ​ទឹកភ្លៀង​ជោកជាំ ដែល​ការខូចខាត​នេះ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​៣០​លាន​រៀល។

ប្រជាពលរដ្ឋ ​ស្នើសុំ​ក្រុមហ៊ុន​នាំចូល​ជី​ជួយ​បញ្ចុះតម្លៃ​ជី​ឲ្យ​បាន​ទាប និង​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​បន្ធូរបន្ថយ​ថ្លៃ​ពន្ធ​ជី​នាំចូល​ផង​ដើម្បី​ឲ្យ​អ្នក​ចម្ការ​មានលទ្ធភាព​ធ្វើ​ចម្ការ​ទទួល​បាន​ផល​ល្អ។

លោក តុ​ប ផន អាយុ​៥៤​ឆ្នាំ ជា​អ្នក​ដាំ​ឪឡឹក​នៅ​ក្នុង​ភូមិ​ស្រះ​កែវ កំពុង​ផ្ទុក​ផ្លែ​ឪឡឹក​ក្នុង​ចម្ការ​របស់​គាត់ ដឹក​យក​ទៅ​បោះ​លក់​ឲ្យ​ម៉ូយ​បាន​និយាយ​ឲ្យ​ដឹង​ថា ការ​ដាំដុះ​ដំណាំ​ឪឡឹក​ក្នុង​១​ហិកតា ត្រូវ​ចំណាយ​ដើមទុន​ពី​១​លាន​កន្លះ ទៅ​២​លាន​រៀល ការ​ចំណាយ​ខ្លាំង​ជាង​គេ ​គឺ​ត្រូវ​ចំណាយ​ទៅ​លើ​ជី​ដាក់​ចម្ការ ដែល​ជី​ត្រីកោណ​ធម្មជាតិ​ក្នុង​១​បាវ​ថ្លៃ​១៦​ម៉ឺន​រៀល និង​ក្នុង​១​ហិកតា ត្រូវ​ចំណាយ​ជី​ពី​៨​ ទៅ​១០​បាវ។

ដោយឡែក នៅ​ដើមដៃ​ឪឡឹក​១​គោយន្ត​មាន​ចំនួន​ពី​៣០០​ ទៅ​៤០០​ផ្លែ គាត់​បេះ​លក់​បាន​ថ្លៃ​ពី​៣២​ម៉ឺន ទៅ​៣៥​ម៉ឺន​រៀល ប៉ុន្តែ​ពេលនេះ​ឪឡឹក​សំបូរ ក្នុង​១​គោយន្ត​លក់​បាន​តែ​១៣​ម៉ឺន​រៀល​ប៉ុណ្ណោះ។

ចំណែក​លោក ឈុន សុខ​គីម ជា​អ្នក​ដាំ​ឪឡឹក​ម្នាក់ទៀត​បាន​និយាយ​ឲ្យ​ដឹង​ថា ក្នុងពេលនោះ​​ឪឡឹក​នៅ​ក្នុង​ចម្ការ​របស់​គាត់​ជាង​២​ហិកតា ​ជិត​២​ហិកតា​ បាន​ខូចខាត​អស់​ទៅ​ហើយ ដោយសារ​គ្រោះ​ធម្មជាតិ​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក ធ្វើ​ឲ្យ​ដើម​ឪឡឹក និង​ផ្លែ​ឪឡឹក​រលួយ​ខូច​អស់។

ប្រសិន​បើ​ឪឡឹក​មិន​រលួយ​ខូច គឺ​ក្នុង​១​ហិកតា​ គាត់ ក៏ដូចជា​អ្នក​ដាំ​ឪឡឹក​ទាំងអស់ អាច​ប្រមូល​ផល​លក់​បាន​ពី​៤​លាន ​ទៅ​៦​លាន​រៀល។ នៅមុន​ពេល​ភ្លៀង​ជោកជាំ​នេះ អ្នក​ចម្ការ​ខ្លះ​ក៏បាន​ម៉ៅ​ផ្លែ​ឪឡឹក​ក្នុង​ចម្ការ​លក់​ឲ្យ​អ្នក​ភ្នំពេញ​បាន​មួយ​សារ គឺ​ក្នុង​១​ហិកតា ​ម៉ៅ​បាន​៣៨០​ម៉ឺន​រៀល ហើយ​អ្នកទិញ​កក់​បាន​៣​លាន​រៀល ក្រោយមក​ពេល​ចម្ការ​ឪឡឹក​លិច អ្នក​ម៉ៅ​ឪឡឹក​ក៏​ឈប់​មក​បេះ​ឪឡឹក ចំណែក​លុយ​ដែល​នៅ​ខ្វះ​ក៏​គេ​មិន​ឲ្យ​ដែរ ហើយ​អ្នកខ្លះ​ក៏​កើត​រឿង​ប្តឹង​ផ្តល់​គ្នាផងដែរ។​

លោក ឈុន សុខ​គីម បាន​បន្ត​ថា​ ប្រជាពលរដ្ឋ​ជា​អ្នក​ដាំ​ដុះ​ឪឡឹក​សំណូមពរ​ដល់​ក្រុមហ៊ុន​នាំចូល ​ជួយ​បញ្ចុះ​ថ្លៃ​ជី​គ្រប់​ប្រភេទ​ឲ្យ​បាន​ទាប​បន្តិច​ផង ជាពិសេស​សំណូមពរ​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ជួយ​បន្ធូរបន្ថយ​ថ្លៃ​ពន្ធ​នាំចូល​ជី​ឲ្យ​ទាប​ផង ដើម្បី​ឲ្យ​អ្នក​ចម្ការ​មានលទ្ធភាព​ដាំ​ដុះ​ឪឡឹក ក៏​ដូចជា​ដំណាំ​គ្រប់​ប្រភេទ​ឲ្យ​ទទួល​បាន​ផល​ល្អ និង​យក​ទៅ ​អាច​លក់​នៅ​ក្នុង​ទីផ្សារ​បាន​ថ្លៃ​សមរម្យ​ដើម្បី​ដោះស្រាយ​ជីវភាព​ឲ្យ​បាន​ធូរធារ​៕ដំណាំ​ឪឡឹក​ជាង​២០​ហិកតា ​នៅ​ក្នុង​ភូមិ​ស្រះកែវ​ បាន​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​