កូន​ស្រី​លី លានជា ដើរ​តាម​គន្លង​ឪពុក​ធ្វើ​​អំពើ​សប្បុរសធម៌

ត្បិត​តែ​ទើប​មាន​អាយុ ១៦ឆ្នាំ ប៉ុន្តែ​យុវតី Jane Li កូន​ស្រី​របស់​តារា​សម្ដែង​ចិន Jet Li បាន​ក្លាយ​ជា​សកម្មជន​ផ្នែក​អំពើ​មនុស្សធម៌​បណ្ដើរ​ៗ​ហើយ។ នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា កន្លង​ទៅ​នេះ Jane Li បាន​ឡើង​ថ្លែង​សុន្ទរកថា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ជា​ច្រើន​រំជួល​ចិត្ត។

 

កូន​ស្រី​លី លានជា ដើរ​តាម​គន្លង​ឪពុក​ធ្វើ​​អំពើ​សប្បុរសធម៌

 

ក្នុង​សំលៀកបំពាក់​សិស្ស​ដ៏​សាមញ្ញ យុវតី​ Jane Li ​មើល​ទៅ​ពិត​ជា​ដូច​ឪពុក​ម្ដាយ​​ខ្លួន​បេះបិទ។ Jane បាន​រៀបរាប់​ពី​អនុស្សាវរីយ៍​​មិន​អាច​បំភ្លេច​បាន​ជាមួយ​ឪពុក​នាង​ថា កាល​នាង​អាយុ​៤ឆ្នាំ ឪពុក​នាង​បាន​ខំ​ទាញ​នាង​ចេញ​ពី​ទឹក កំឡុង​ពេល​ជួប​គ្រោះ​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ឆ្នាំ​២០០៤ ពេល​ដែល​គ្រួសារ​របស់​នាង​ទៅ​កម្សាន្ត​នៅ​ឥណ្ឌូណេស៊ី។ តាំង​ពី​​ជួប​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នោះ​មក លី លាន​ជា បាន​បង្កើត​មូលនិធិ​សប្បុរសធម៌​ផ្ទាល់​ខ្លួន​មួយ​មាន​ឈ្មោះ​ថា The One Foundation ដែល​បាន​ប្រមូល​មូលនិធិ​សម្រាប់​អ្នក​មាន​ជីវភាព​ខ្វះខាត។ ក្រៅ​ពី​ការ​បង្កើត​មូលនិធិ​នេះ Jet Li ក៏​ជា​ទូត​សុឆន្ទៈ​ម្នាក់​របស់​កាកបាទ​ក្រហម​ដែរ។

 

​​ដើរ​តាម​គន្លង​ឪពុក Jane ក៏​បាន​បង្កើត​ក្លឹប​កុមារ For Kids Club ជាមួយ​មិត្តភ័ក្ដិ​បី​បួន​នាក់​កាល​ពី​៣​ឆ្នាំ​មុន ដើម្បី​ជួយ​ប្រមូល​និង​កែច្នៃ​សម្ភារៈ​អេឡិចត្រូនិច​ចាស់​ៗ​ឡើង​វិញ ៕

 

កូន​ស្រី​លី លានជា ដើរ​តាម​គន្លង​ឪពុក​ធ្វើ​​អំពើ​សប្បុរសធម៌

 

កូន​ស្រី​លី លានជា ដើរ​តាម​គន្លង​ឪពុក​ធ្វើ​​អំពើ​សប្បុរសធម៌

 

កូន​ស្រី​លី លានជា ដើរ​តាម​គន្លង​ឪពុក​ធ្វើ​​អំពើ​សប្បុរសធម៌

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ jaynestars