អ្នក​គ្រូ Tukky ត្រៀម​ចូល​រោង​ការ​ជាមួយ​មិត្ត​ប្រុស​ ក្រោយ​ស្រឡាញ់​គ្នា​១៣ឆ្នាំ

បន្ទាប់​ពី​រួម​រស់​ មើល​ចិត្ត​គ្នា​រយៈ​ពេល​ជា​យូរ​ដល់ ១៣ឆ្នាំ ​តារា​កំប្លែង​​ថៃ​ល្បី​ឈ្មោះ Tukky Sudarat Butrprom វ័យ ៣៧ឆ្នាំ បាន​បង្ហើប​ប្រាប់​បណ្ដាញ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា​ថា ខ្លួន​និង​មិត្ត​ប្រុស ឈ្មោះ Pupu Kamthon បាន​ព្រមព្រៀង​គ្នា​រៀប​ចំ​មង្គលការ​ហើយ ដោយ​អាច​នឹង​ប្រារព្ធ​ឡើង​ចន្លោះ​ថ្ងៃ​ទី​២០ ដល់​៣០ ខែ​ធ្នូ ចុង​ឆ្នាំ​នេះ។

 

អ្នក​គ្រូ Tukky ត្រៀម​ចូល​រោង​ការ​ជាមួយ​មិត្ត​ប្រុស​ ក្រោយ​ស្រឡាញ់​គ្នា​១៣ឆ្នាំ

 

ទោះ​យ៉ាង​ណា​តារា​ល្បី​តាម​រយៈ​វីដេអូ​បង្រៀន​ភាសា​អង់គ្លេស​កំប្លែង​ៗ​បាន​ឲ្យ​ដឹង​ថា ពិធី​មង្គលការ​នោះ​នឹង​មិន​ធ្វើ​អ្វី​ធំដុំ​ឡើយ ដោយ​មាន​តែ​​ឪពុក​ម្ដាយ​ព្រម​ទាំង​សាច់​ញាតិ​ទាំង​សង​ខាង​ប៉ុណ្ណោះ​ដែល​ត្រូវ​ចូលរួម ហើយ​​នឹង​រៀប​ចំ​នៅ​ខេត្ត Udon Thani ជា​ស្រុក​កំណើត​របស់​តារា​កំប្លែង​រូប​នេះ​ផ្ទាល់។ ចំពោះ​មូលហេតុ​ដែល​ទើប​តែ​សម្រេច​ចិត្ត​រៀប​ការ​ទាំង​បាន​រស់​នៅ​ជាមួយ​គ្នា​ជា​យូរ​ហើយ​នោះ គឺ​ដោយ​សារ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ថា​ដល់​ពេល​និង​ចង់​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្រពៃណី​ប៉ុណ្ណោះ។

 

​ចំពោះ​រឿង​បណ្ណាការ Tukky បាន​បង្ហើប​ថា ឪពុក​ម្ដាយ​របស់​ខ្លួន​មិន​បាន​ទាមទារ​អ្វី​ពី​ខាង​ប្រុស​ឡើយ ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ Pupu ដូច​ជា​កូន​បង្កើត​ម្នាក់​ដែរ ហើយ​សម្រាប់​រឿង​កូន​ស្នង​ត្រកូល​ តួ​រឿង “Oh My Ghost” បាន​បង្ហើប​ថា​​​នឹង​មិន​យក​កូន​ខ្លួន​ឯង​ឡើយ​ ខណៈ​ធ្លាប់​បង្ហើប​ថា​អាច​នឹង​សុំ​កូន​ពី​មណ្ឌល​កុមារ​កំព្រា​មក​ធ្វើ​ជា​កូន​ចិញ្ចឹម​វិញ ៕

 

អ្នក​គ្រូ Tukky ត្រៀម​ចូល​រោង​ការ​ជាមួយ​មិត្ត​ប្រុស​ ក្រោយ​ស្រឡាញ់​គ្នា​១៣ឆ្នាំ

 

អ្នក​គ្រូ Tukky ត្រៀម​ចូល​រោង​ការ​ជាមួយ​មិត្ត​ប្រុស​ ក្រោយ​ស្រឡាញ់​គ្នា​១៣ឆ្នាំ

 

អ្នក​គ្រូ Tukky ត្រៀម​ចូល​រោង​ការ​ជាមួយ​មិត្ត​ប្រុស​ ក្រោយ​ស្រឡាញ់​គ្នា​១៣ឆ្នាំ

 

 

ចុចអាន៖ អ្នក​គ្រូ​ Tukky បញ្ចេញ​វីដេអូបង្រៀន​ប្រកប​ភាសា​អង់គ្លេស​វគ្គ​ថ្មី

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ ninentertain