ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦

​​ក្រុម​ហ៊ុន​អាកាសចរណ៍​​​​​​​ល្អ​​បំផុត​​លើ​លោក​​ប្រចាំ​​ឆ្នាំ​ ២០១៦​ ដែល​ចាត់​ថ្នាក់​​ដោយ​គេហទំព័រ​​ Skytrax ​បាន​រក​​ឃើញ​​​​​​​​ជើង​ហោះហើរ​ប្រទេស​អារ៉ាប់រួម​​ ឈ្មោះ​ Emirates ​​​​​​​ជាប់​លេខ​​១​។

 

ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦

 

ជើង​​ហោះហើរ​​នេះ​​​​​ស្ថិត​នៅ​​ទីក្រុង​ឌូបៃ ​បាន​​ឈ្នះ​ពាន​​​​​កំពូល​គេ​ កាល​ពី​ថ្ងៃ​​​អង្គារ​​ម្សិលមិញ​​​​ឈ្មោះ​​ថា Skytrax World Airline Awards ​​​ក្នុង​ពិធី​ Farnborough International Airshow ប្រទេស​​អង់គ្លេស​។

 

​ការ​ចាត់​ថ្នាក់​​​នេះ ​ធ្វើ​ឡើង​​ដោយ​​​អ្នក​ដំណើរ​​​​​​​​យន្តហោះ​​ផ្ទាល់ ​​​មក​ពី​ជុំវិញ​ពិភព​លោក​​រាប់​លាន​នាក់​ ដែល​មើល​​គុណភាព​​​នៃ​ការ​ហោះហើរ ​សេវាកម្ម ​​សំលៀក​​​បំពាក់​​ ​ភាព​រួសរាយ​រាក់ទាក់​​របស់​​​​បុគ្គលិក​ ​​​កន្លែង​អង្គុយ​អ្នក​ដំណើរ​​​​ រហូត​ដល់​​​កាប៊ីន​ខាង​មុខ​​ ​មាន​ភាព​ល្អឥតខ្ចោះ។

 

​ក្រៅ​ពី​​​ជើង​​​​​ហោះ​ហើរ​​​​កំពូល​គេ​ចំនួន​​​២ ស្ថិត​​ក្នុង​​ប្រទេស​​​​មជ្ឈិមបូព៌ា ចំណាត់​ថ្នាក់​លេខ​​៣ ​បាន​មក​លើ​​​ជើង​ហោះហើរ​ប្រទេស​សិង្ហបុរី​​​ Singapore Airlines ​​ផងដែរ។​​​​​ ខាង​ក្រោម​​នេះ​​​ជា​ជើង​ហោះ​ហើរ​​កំពូល​គេ​ទាំង​​ ១០​ក្នុង​លោក​៖

 

ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦

ជើង​ហោះ​ហើរ​លេខ​ ២ Qatar Airways

 

ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦

ជើង​ហោះ​ហើរ​លេខ​ ៣ Singapore Airlines

ចំណាត់​ថ្នាក់​ទាំង​​ ១០៖

 

១. Emirates ​ប្រទេស​អារ៉ាប់រួម

 

២. Qatar Airways ប្រទេស​កាតា​

 

៣. Singapore Airlines ប្រទេស​សិង្ហបុរី​

 

៤. Cathay Pacific ទីក្រុង​ហុងកុង

៥. ​ANA All Nippon Airways ប្រទេស​ជប៉ុន​

 

៦. Etihad Airways ប្រទេស​អារ៉ាប់រួម​

 

៧. Turkish Airlines ប្រទេស​ទួរគី​​

 

៨. EVA Air កោះ​តៃវ៉ាន់​

 

៩. Qantas Airways ប្រទេស​អូស្ត្រាលី​

 

១០. Lufthansa ប្រទេស​អាល្លឺម៉ង់

 

ចុចអាន៖ ក្រុមហ៊ុន​​អាកាស​ចរណ៍​​ចំនួន​​​៧​​​ មាន​​នារី​​អូតេស​​​ស្អាត​ៗ​​

ចុចអាន៖ មើល​នារី​​អាកាស​ចរណ៍​​របស់​ចិន​ហ្វឹក​ហាត់​ ម៉េច​ដែរ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN