ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង

កាលពីថ្ងៃសៅរ៍ ប្រជាជនអង់គ្លេសចំនួន ៣២០០នាក់ទាំងប្រុស ទាំងស្រី បានលាបថ្នាំខ្លួនពណ៌ខៀវ រួចប្រមូលផ្ដុំគ្នាដើរ និងដេកស្រាតពេញទីក្រុង Hull តាមការណែនាំរបស់អ្នកថតរូប ជនជាតិអាម៉េរិកាំងលោក Spencer Tunick ។

ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង

ក្រុមអ្នកស្ម័គ្រចិត្តទាំងអស់បានមកដល់កន្លែងរៀបចំកម្មវិធី តាំងពីម៉ោង ៣ព្រលឹមថ្ងៃសៅរ៍ រួចជួយគូរ លាបខ្លួនគ្នាទៅវិញទៅមកជាពណ៌ខៀវជា ៤ប្រភេទផ្សេងគ្នាមានពណ៌ស្រាល ឬដិត ដើម្បីថតរូបរយៈពេល ៣ម៉ោង។

លោក Tunick ថតរូបទាំងនេះ គឺដើម្បីសម្ដែងក្ដីព្រួយបារម្ភ ឬតំណាងឲ្យការកើនឡើងកម្រិតទឹកសមុទ្រ ដោយសារបម្រែបម្រួលអាកាសធាតុលើផែនដី។ លោកបានប្រាប់ថាព័ត៌មាន The Guardian ថា “ការលាបខ្លួនពណ៌ខៀវនេះ ជាគំនិតមួយដែលបង្ហាញថារាងកាយ និងមនុស្សជាតិកំពុងត្រូវទឹកសមុទ្រលិច”។

លោកបន្តថា ”អាកាសធាតុថ្ងៃប្រារព្ធកម្មវិធីមិនល្អទេ ប៉ុន្តែវាមិនអាចរារាំងទឹកចិត្តប្រជាជនអង់គ្លេសមិនឲ្យចូលរួមបានឡើយ”។ ថ្ងៃនោះត្រជាក់ខ្លាំង តែពួកគេបានលាបឡេការពារស្បែកពេញរាងកាយ។ រូបថតរបស់លោក Tunick នឹងត្រូវដាក់បង្ហាញក្នុងសាលទីក្រុង Hull នៅឆ្នាំ ២០១៧ នេះហើយ៕

ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង

ប្រភព៖ sabay

  • ប្រជាជន​អង់គ្លេស​​ជាង​​៣០០០​នាក់​​​​​ ដើរ​ស្រាត​ពេញ​​ទីក្រុង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: