សមត្ថកិច្ចបិទអាជីវកម្មផលិតគុយទាវមួយកន្លែង ក្រោយពិនិត្យមានជាតិគីមី និងគ្មានអនាម័យ

ខេត្ដសៀមរាបៈ ទីតាំងផលិតគុយទាវគុយទាវមួយកន្លែង ត្រូវបានសមត្ថកិច្ចសម្រេចបិទបណ្ដោះអាសន្ន ក្រោយពិនិត្យឃើញថាគ្មានច្បាប់និងគ្មានអនាម័យ ដែលក្នុងនោះក៍មានការសង្ស័យមានជាតិគីមី(សារធាតុបូរ៉ាក់)ផងដែរ ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលដឹកនាំដោយលោក ជួន សុបញ្ញា ព្រះរាជ្ញារងអមសាលាដំបូងខេត្ត។ ម្ចាស់ទីតាំងផលិតគុយទាវនោះឈ្មោះអ៊ី ង៉ិក ភេទស្រី អាយុជាង៥០ឆ្នាំ រស់នៅក្នុងទីតាំងខាងលើ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយា ល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា នៅពេលត្រួតពិនិត្យក្រៅពីរកឃើញថាមិនមានច្បាប់អនុញ្ញាត ទីតាំងមួយនេះគឺគ្មានអនាម័យនិងសង្ស័យមានសារធាតុបូរ៉ាក់ទៀតផង។ព្រោះការធ្វើពិសោធន៍បឋមរបស់មន្ត្រីកាំកុងត្រូលគេបានសង្ស័យថាការផលិតគុយទាវរបស់ម្ចាស់សិប្បកម្មខាងលើមានសារធាតុបូរ៉ាក់ខ្ពស់ ។

លោកបានបន្តថា ពេលនេះសមត្ថកិច្ចគ្រាន់តែសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន នាំម្ចាស់ឈ្មោះ អ៊ី ង៉ិក ភេទស្រី អាយុជាង ៥០ឆ្នាំយកទៅសាកសួរនិងផាកពិន័យ ចំណែកចំណាត់ការបន្ទាប់យ៉ាងណាគឺរង់ចាំលទ្ធផលពិសោធន៍ជាផ្លូវការចេញមកសិន ។ ដោយយោងតាមមាត្រា៦៣ស្តីពីច្បាប់គ្រប់គ្រងគុណភាពនិងសុវត្ថិភាពអាចពិន័យពី៥លានរៀលទៅ១០លានរៀល។ប្រសិនបើលទ្ធផលពិនិត្យរកឃើញថាមានសារធាតុគីមីហាមឃាត់មែននោះនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា ទីតាំងផលិតគុយទាវខាងលើនេះ មានរយះពេលជាង១០ឆ្នាំមកហើយ ក្រៅពីគ្មានច្បាប់អនុញ្ញាត គេឃើញការផលិតនោះគ្មានអនាម័យទាល់តែសោះជាក់ស្តែងទីតាំងសុទ្ធតែភក់ជ្រាំ ៕

សមត្ថកិច្ចបិទអាជីវកម្មផលិតគុយទាវមួយកន្លែង ក្រោយពិនិត្យមានជាតិគីមី និងគ្មានអនាម័យ សមត្ថកិច្ចបិទអាជីវកម្មផលិតគុយទាវមួយកន្លែង ក្រោយពិនិត្យមានជាតិគីមី និងគ្មានអនាម័យ សមត្ថកិច្ចបិទអាជីវកម្មផលិតគុយទាវមួយកន្លែង ក្រោយពិនិត្យមានជាតិគីមី និងគ្មានអនាម័យ សមត្ថកិច្ចបិទអាជីវកម្មផលិតគុយទាវមួយកន្លែង ក្រោយពិនិត្យមានជាតិគីមី និងគ្មានអនាម័យ សមត្ថកិច្ចបិទអាជីវកម្មផលិតគុយទាវមួយកន្លែង ក្រោយពិនិត្យមានជាតិគីមី និងគ្មានអនាម័យ

ប្រភព៖ nokorwatnews

  • សមត្ថកិច្ចបិទអាជីវកម្មផលិតគុយទាវមួយកន្លែង ក្រោយពិនិត្យមានជាតិគីមី និងគ្មានអនាម័យ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: