​ប្រាក់ មុន្នីឧត្ដម ​​បញ្ជាក់​រឿង​​ Page ក្លែងក្លាយ​​ម្តង​ទៀត​​​

ខ្សែ​ប្រយុទ្ធ​​​ល្បី​ឈ្មោះ​​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រាក់ មុន្នីឧត្ដម ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ជុំ​វិញ​រឿង​ Page ក្លែងក្លាយ​មួយ ដែល​​បាន​យក​ឈ្មោះ​របស់​គេ​​ប្រើ ដើម្បី​បង្ហោះ​​ពាក់​ព័ន្ធ ​​នឹង​បញ្ហា​ផ្សេង​ៗ ​ដូច​ជា​លោក កែម ឡី ​កាល​ពី​ពេល​ថ្មីៗ នេះ​ ​ទាំង​ដែល​រូប​គេ​មិន​បាន​ដឹង​អ្វី​ទាល់​តែ​សោះ។

 

​ប្រាក់ មុន្នីឧត្ដម ​​បញ្ជាក់​រឿង​​ Page ក្លែងក្លាយ​​ម្តង​ទៀត​​​ប្រាក់ មុន្នីឧត្ដម (លេខ ៧​)​

 

​​ខ្សែ​ប្រយុទ្ធ​​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​បាន​​​ទូរសព្ទ​ប្រាប់ Sabay ​ថា រូប​គេ​មិន​បាន​ដឹង​អ្វី​ឡើយ សុំ​អ្នក​គាំទ្រ​កុំ​មាន​ការ​យល់​ច្រឡំ​ឲ្យ​សោះ។ ពាក់​ព័ន្ធ នឹង​រឿង​​ដែល​មាន​ Page  ក្លែង​ក្លាយ​​មួយ​​បាន​​​សរសេរ​ថា រូប​គេ​គាំទ្រ​​ឲ្យ​មាន​ការ​សាង​សង់​រូប​សំណាក​លោក កែម ឡី នោះ​មិន​ពិត​នោះ​ទេ។

 

​ពាក់​ព័ន្ធ​ នឹង​ការ​ផុស​​នៅ​​ Page ​ក្លែង​ក្លាយ​នេះ រូប​គេ​សូម​​​ស្នើ​សុំ​ដល់​ម្ចាស់​​ Page ដែល​បាន​ផុស​នោះ​​​មេត្តា​លុប​ចេញ ហើយ​​ក៏​សូម​​កុំ​​សរសេរ​ផុស​​បែប​បេះ​លើក​ក្រោយ​ទៀត​។

 

​Page ដែល​សរសេរ​​យក​ឈ្មោះ​របស់ ប្រាក់ មុន្នីឧត្ដម ​ទៅ​ផុស​នោះ បាន​ធ្វើ​ឡើង​​ក្រោយ ពេល​​​ដែល​មាន ​ការ​បាញ់​សំឡាប់​លោក កែម ឡី៕

 

​ប្រាក់ មុន្នីឧត្ដម ​​បញ្ជាក់​រឿង​​ Page ក្លែងក្លាយ​​ម្តង​ទៀត​​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​