រូបសំណាក់​ដ៏​អស្ចារ្យ​របស់​មេទ័ព គួ​ន អ៊ី បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​

6 Videos

បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេលប្រហែលកន្លះឆ្នាំ ពេលនេះរូបសំណាក់ដ៏ធំរបស់មេទ័ពក្លាហានមិនខ្លាចស្លាប់សម័យសាមកុក គួន អ៊ី (Guan Yu) បានសម្រេចការសាងសង់ជាស្ថាពរហើយ ហើយក្នុងកំឡុងពេលនេះដែលរូបសំណាក់ដ៏មហិមាមួយនេះបានក្លាយជាចំណាប់អារម្មណ៍ថ្មីរបស់ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និង ក្រៅស្រុក ។

P9

រូបសំណាក់​ដ៏​អស្ចារ្យ​របស់​មេទ័ព គួ​ន អ៊ី បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​

រូបសំណាក់របស់លោកមេទ័ពប្រកាន់សច្ចធម៌ គុនធម៌ ក្លាហាន មិនខ្លាចស្លាប់ គួន អ៊ី នេះដែរគឺសាងសង់ឡើងនៅក្នុងទីក្រុង ជីងចូវ (Jingzhou) ខេត្ត ហ៊ូ ប៉ី (Hubei) ចំកណ្ដាលប្រទេសចិនតែម្ដង ដោយមានកម្ពស់ ៤៨ ម៉ែត្រ និង មានជើងទម្រកម្ពស់ ១០ ម៉ែត្រទៀត គឺសរុបទាំងអស់មានកម្ពស់ ៥៨ ម៉ែត្រ ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបសំណាក់នេះធ្វើឡើងពីលង្ហិនបិតផ្នែកខាងក្រៅ ជាមួយទម្ងន់សរុប ១.៣២០ តោន ដោយរាប់បញ្ចូលជាមួយលំពែងនាគរាជទម្ងន់ ១៣៦ តោនទៀត ។

រូបសំណាក់​ដ៏​អស្ចារ្យ​របស់​មេទ័ព គួ​ន អ៊ី បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​

គួរបញ្ជាក់ដែរថា រូបសំណាក់របស់មេទ័ព គួន អ៊ី នេះត្រូវបានសាងសង់ឡើងនៅចំកណ្ដាលប្រទេសចិនដោយចង់បង្ហាញពីវីរៈភាពអង្គអាចក្លាហ៊ានរបស់មេទ័ពម្នាក់នេះ (មើលរូប) ហើយបើយោងតាមសារព័ត៌មានដែលបានចុះផ្សាយកាលពីប៉ុន្មានខែមុនក្នុងកំឡុងពេលកំពុងសាងសង់បានឲ្យដឹងថា រូបសំណាក់យក្សមួយនេះបានប្រើលុយចំនួន ២២៩ លានដុល្លារអាមេរិក ៕ (ប្រភព៖ សៀងហៃអ៊ីស) កុសល