តើ​ជនជាតិ​ឥណ្ឌា​មាន​អាថ៌កំបាំង​អ្វី​ទៅ ទើប​អត្រា​មហារីក​ប្រទេស​នេះ​ទាប !

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាមហារីកទាបបំផុត នៅលើពិភពលោក ។

អត្រាកើតមហារីកនៅក្នុងប្រទេសឥណ្ឌា គឺទាប ព្រោះថារបបទទួលទានរបស់ជនជាតិឥណ្ឌា សម្បូរបែបជាង ប្រៀបនឹងបណ្តាប្រទេសផ្សេងៗ ហើយរុក្ខជាតិសម្រាប់ធ្វើជាគ្រឿងទេសនៅឥណ្ឌា មានលក្ខណៈពិសេសក្នុងការបង្ការប្រឆាំងមហារីកប្រសិទ្ធភាព ។

ខាងក្រោមនេះជារបបទទួលទានអាចប្រឆាំងមហារីកដ៏អស្ចារ្យ ៨ របស់ជនជាតិឥណ្ឌា៖

១. ទទួលទានជាតិខ្លាញ់ Omega3: ពពួកគ្រាប់ផ្ទុកអាស៊ីតខ្លាញ់នេះ អាចបន្ថយការរលាកសម្រាប់មហារីកមួយចំនួន ក្នុងសរីរាង្គអ្នក ។

២. តែបៃតងៈ បរិមាណដ៏ធំមួយនៃសារជាតិប្រឆាំងអុកស៊ីតកម្ម ត្រូវបានរកឃើញក្នុងស្លឹកតែបៃតង ជួយទប់ស្កាត់ដំណើរការផលិតពពួកអង់ហ្ស៊ីមមានគ្រោះថ្នាក់ដល់សរីរាង្គ, ទប់ស្កាត់ការទន្ទ្រានរបស់ដុំគីស, រារាំងការរីកចម្រើនមហារីក ។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា តែបៃតងពុំត្រឹមតែការពារសរីរាង្គប្រឆាំងតបមហារីកប៉ុណ្ណោះទេ តែនៅជួយធ្វើឲ្យថយចុះទំហំដុំគីស ។ Polyphenol មានក្នុងតែបៃតង អាចកំទេច និងទប់ស្កាត់ការរីកចម្រើនរបស់កោសិកាមហារីកក្នុងសរីរាង្គ ។ ការស្រាវជ្រាវមួយបង្ហាញថា អ្នកទទួលទានតែបៃតងជាប្រចាំកម្រកើតមហារីក ។

៣.ទំពាំងបាយជូរក្រហមៈ ជនជាតិឥណ្ឌាទទួលទានទំពាំងបាយជូរក្រហមយ៉ាងច្រើន ។ សារជាតិ resveratrol មាននៅក្នុងសំបកទំពាំងបាយជូរ អាចជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកយ៉ាងប្រសិទ្ធភាព ។

៤. បន្លែអប្បូរស្ពៃៈ ផ្កាស្ពៃ, ស្ពៃក្តោប… សុទ្ធតែស្ថិតក្នុងអម្បូរស្ពៃ ។ ប្រភេទបន្លែនេះមានផ្ទុកសមាសធាតុប្រឆាំងមហារីក និងពន្យឺតការរីកចម្រើនរបស់ដុំគីស, រុញច្រានថយក្រោយកោសិកាមហារីក ។

៥. ប្រើល្មៀតច្រើនៈ មើមល្មៀតជាប្រភេទគ្រឿងទេសមួយ ត្រូវបាននិយមចូលចិត្តបំផុតនៅប្រទេសឥណ្ឌា ។ សារជាតិ Curcumin នៅក្នុងមើលល្មៀតអាចកំទេចកោសិកាមហារីកខ្លាំងបំផុត ។ Curcumin ធ្វើសកម្មភាពតាមយន្តការជាជំហានៗកោសិកាមហារីកកំណាច, បំបាត់ប្រសិទ្ធភាពកោសិកាមហារីក, ទប់ស្កាត់មិនឲ្យកកើតកោសិកាមហារីកថ្មី ។ ក្នុងពេលនោះ កោសិកាល្អមិនត្រូវរងឥទ្ធិពលដោយ Curcumin ។

៦. ទទួលទានបន្លែផ្លែឈើច្រើនៈ ពិសេស គឺបន្លែស្លឹកបៃតង ។ ដោយសារសារជាតិ lutein និង beta-carotene ក្នុងបន្លែស្លឹកបៃតង មានសារជាតិអុកស៊ីតកម្មប្រយុទ្ធទប់ទល់យ៉ាងល្អ ជាមួយជំងឺមហារីក ។

៧. បង្កើនពពួកគ្រាប់ដូចជាសណ្តែក និងធញ្ញជាតិៈ សារជាតិចម្រុះធម្មជាតិមួយក្នុងគ្រាប់ធញ្ញជាតិ, សណ្តែកមានលទ្ធភាពរារាំងការរីកចម្រើនរបស់ដុំគីស ។

៨. ប្រើប្រេងអូលីវៈ ជំនួសឲ្យប្រើប្រេងរុក្ខជាតិ នោះចូរប្រើប្រេងអូលីវ ដើម្បីចម្អិនអាហារ ។ អាស៊ីត Oleicz, សមាសធាតុសំខាន់របស់ប្រេងអូលីវ អាចរារាំងគ្រោះថ្នាក់របស់ហ្សែនសំខាន់បំផុត ក្នុងមហារីក ៕


Related Posts