ការ​ទទួល​ទាន​កាហ្វេ ជា​ប្រចាំ​អាច​កាត់​បន្ថយ អត្រា​នៃ​ការ​ធ្វើ អត្តឃាត​ខ្លួន

ការ​ទទួល​ទាន​កាហ្វេ ជា​ប្រចាំ​អាច​កាត់​បន្ថយ អត្រា​នៃ​ការ​ធ្វើ អត្តឃាត​ខ្លួន

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា ការទទួលទានកាហ្វេ២ ឬ ៣ពែងជាប្រចាំថ្ងៃ អាចកាត់បន្ថយអាត្រា នៃការធ្វើអត្តឃាតខ្លួនចំពោះ បុរស និងស្រ្តីដល់ទៅ ៥០ភាគរយ។អ្នកដឹកនាំនៅក្នុង ការស្រាវជ្រាវ លោក Michel Lucas នៃប៉ាតឺម៉ង់ចំណីអាហារ នៃសាលាហាវ៉ាដ ផ្នែកសុខភាព សាធារណៈ ព្រមទាំងក្រុមការងារ របស់គាត់បាន រកឃើញថា អត្រាគ្រោះថ្នាក់ នៃការធ្វើអត្តឃាតសម្រាប់ យុវវ័យដែលទទួលទាន កាហ្វេពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រា នៃការចង់ធ្វើអត្តឃាត ខ្លួនច្រើនជាងអ្នកដែល មិនដែលទទួល ទានកាហ្វេសោះ។

លោក Lucasបាននិយាយ ថា សារជាតិកាហ្វេអ៊ីន មិនត្រឹមតែធ្វើការបំលែង ប្រព័ន្ធភាពសុំា តែមួយមុខនោះទេ ក៏ប៉ុន្តែវាអាចជួយ កាត់បន្ថយ អាការៈស្រ្តេស និង ភាពក្រៀមក្រំបាន ទៀតផង ដោយវាបានបង្កើត សារធាតុបំរុងនៅ ក្នុងខួរក្បាលដែល នៅក្នុងនោះរួមមាន សឺរ៉ូតូនីន ដូហ្វាមីន នូរ៉ាដ្រេនណាលីនដើម។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ ទាំងនោះមិនបាន ឲ្យយុវវ័យដែលមាន អាការៈក្រៀមក្រំ ឲ្យបង្កើនការប្រើប្រាស់ សារជាតិកាហ្វេ អ៊ីននោះទេ ពីព្រោះយុវវ័យភាគច្រើន បានសម្របខ្លួនជាមួយ នឹងកំរិតនៃកាហ្វេ ដែលគេទទួល ទានរួចទៅហើយ។ ម្យ៉ាងវិញទៀត ដើម្បីជៀសវាការ ផ្តល់អាក្រក់ក្នុង ការប្រើប្រាស់ហួសកំរិត។ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានពឹងផ្អែក ការរកឃើញ របស់ពួកគេដោយ ការប្រមូលទិន្នន័យ ពីការសិក្សាធំៗ បីនៅក្នុងសហរដ្ឋអាមេរិក។ ការសិក្សាត្រូវបាន ចូលរួមដោយ បុរសចំនួន ៤៣ ៥៩៩នាក់ និងស្រ្តីចំនួន ៧៣ ៨២០ ៕

ប្រភព៖ iknow

  • ការ​ទទួល​ទាន​កាហ្វេ ជា​ប្រចាំ​អាច​កាត់​បន្ថយ អត្រា​នៃ​ការ​ធ្វើ អត្តឃាត​ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:សុខភាព
Tags: