ផ្លែ​ត្រប់​ជួយ​​បញ្ចៀស​​ជំងឺ​លើស​ឈាម និង​​មហារីក​

ផ្លែ​ត្រប់​ជួយ​​បញ្ចៀស​​ជំងឺ​លើស​ឈាម និង​​មហារីក​

ផ្លែត្រប់វែងពុំគ្រាន់តែជាអាហារធម្មតាប៉ុណ្តោះទេ វាជាបន្លែសម្បូរជីវជាតិ និងមានឥទ្ធិពលបន្ថយបរិមាណកូឡេស្តេរ៉ូលក្នុងឈាម។ផ្លែត្រប់វែងមាន ៣ប្រភេទខុសៗគ្នា គឺមានពណ៌ស្វាយ បៃតង និងស ហើយផ្ទុកនូវវីតាមី A, B1, B2, C និងពពួក ប្រូតេអ៊ីន។ការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនបានចង្អុល បង្ហាញថា ត្រប់វែងជាប្រភេទបន្លែមានបរិមាណវីតាមីន P ច្រើនលើសគេ។ ត្រប់វែងមួយគីឡូក្រាមមានវិតាមីន P ដល់ទៅ៧‚២០០មិល្លីក្រាម ដោយយោងទៅលើកាវាយតម្លៃថាខ្ពស់បំផុត នៃតារាងបែងចែកប្រភេទអាហារមានប្រយោជន៍សម្រាប់សុខភាពបច្ចុប្បន្ននេះ។វិតាមីនP ជាវីតាមីនដ៏សំខាន់ក្នុងការធ្វើឱ្យកើនភាពស្អិតរវាងពពួកកោសិកាបន្ថយបរិមាណ កូឡេស្តេរ៉ូល និងរក្សាភាពទន់យាររបស់សរសៃឈាម។

ដូច្នេះចំពោះមនុស្សចាស់ទទួល ទានត្រប់វែងអាចជួយបង្កបានជំងឺលើសឈាម និងក្រិនរឹងសរសៃឈាម។ពួកអ្នកវិទ្យាស្រាស្ត្រអាមេរិក បានឲ្យដឹងថា ការទទួលទាន ត្រប់វែង ជាវិធានការជួយ បញ្ចុះកូឡេស្តេរ៉ូលក្នុងឈាម ហើយវាផ្ទុកនូវសារជាតិប្រឆាំង មហារីកយ៉ាងច្រើន។ វិទ្យាសាស្ត្រ បច្ចុប្បន្នបានរកឃើញត្រប់វែងមាន ”solanine” មានសារជាតិអាចទប់ស្កាត់ការរីកចម្រើនរបស់ដុំគីសក្នុងប្រព័ន្ធរំលាយអាហារអាចជួយកាត់បន្ថយជំងឺក្អកខាក ចេញឈាមរារាំងចំណុច ជរាលើស្បែក និងមានឥទ្ធិពលចំពោះអ្នកជំងឺgout។តាមពួកអ្នកវិទ្យាសាស្ត្រអូស្ត្រាលី ត្រប់មានលក្ខណៈពិសេស គឺជ្រាបប្រេងលឿនជាងបន្លែណាៗ ទាំងអស់វាអាចជ្រាបស្រូបជាតិខ្លាញ់ ៨៣ក្រាមក្នុង ៧០វិនាទីខ្ពស់ជាង៤ដង ដំឡូងបារាំងចៀន៕

ប្រភព៖ iknow

  • ផ្លែ​ត្រប់​ជួយ​​បញ្ចៀស​​ជំងឺ​លើស​ឈាម និង​​មហារីក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:សុខភាព
Tags: