តារាចម្រៀង​បួន​ដួង​ជោគជ័យ​ខ្លាំង​នៅ​កូរ៉េ !

6 Videos


តារាចម្រៀង ដែលមានឈ្មោះបោះសម្លេងប្រមាណជាបួនដួងបានវិលត្រលប់មកស្រុកខ្មែរវិញនៅយប់នេះ ក្រោយពីបានចេញទៅសម្តែងនៅប្រទេសកូរ៉េរយៈពេលខ្លី ក្រោមការអញ្ជើញពីសំណាក់ហាងកែសម្ជស្ស កូរ៉េមួយនៅស្រុកខ្មែរ។មានការបង្ហើបថា តារាទាំងបួនដួង ដែលទៅសម្តែងនៅប្រទេសកូរ៉េនោះ ទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនពលករ ខ្មែរដែលធ្វើការនៅទីនោះ ។

P9

តារាចម្រៀង​បួន​ដួង​ជោគជ័យ​ខ្លាំង​នៅ​កូរ៉េ !
តារាចម្រៀង​បួន​ដួង​ជោគជ័យ​ខ្លាំង​នៅ​កូរ៉េ !

គួរបញ្ជាក់ផងដែរថា តារាចម្រៀងទាំងបួនដួងនេះ រួមមាន ពេជ្រ សោភា ងួន ចាន់ដេវីត នី រតនា និងលោក ខេមរៈ សិរីមន្ត បានចាកចេញទៅសម្តែងនៅប្រទេសកូរ៉េកាលពីថ្ងៃ ០៩ កន្លងទៅ ហើយនៅថ្ងៃយប់នេះ ពួកគេបានត្រឡប់មកស្រុកខ្មែរវិញ ។ ថ្វីត្បិតតែការសម្តែងនៅទីនោះ មានរយៈពេលខ្លីក៏ពិតមែន តែតារាចម្រៀងទាំងបួនដួងនេះ ទទួលបានជោគជ័យនិងការគាំទ្រពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅទីនោះ។

តារាចម្រៀង​បួន​ដួង​ជោគជ័យ​ខ្លាំង​នៅ​កូរ៉េ !

នេះជាលើកទីមួយហើយ ដែលតារាចម្រៀងទាំងបួនដួងនេះ បានសម្តែងរួមគ្នានៅលើទឹកដីកូរ៉េ ។ ក្នុងនោះក៏មានការសោកស្តាយដោយសារការសម្តែងរបស់តារាចម្រៀងទាំងបួនដួងមានរយៈពេលខ្លី ។ បងប្អូនខ្មែរដែលធ្វើការនៅប្រទេសកូរ៉េរំពឹងថា និង បានជួបតារាចម្រៀងទាំងបួន ដែលជា Idol របស់គេជាថ្មីម្តងទៀត ។

តារាចម្រៀង​បួន​ដួង​ជោគជ័យ​ខ្លាំង​នៅ​កូរ៉េ !

មិនត្រឹមតែមានតារាចម្រៀងទាំងបួនរូបដែលបានទៅចូលរួមសម្តែងនៅប្រទេសកូេរ៉នោះទេ។សូម្បីតែក្រុមរាំ របស់ ពេជ្រ សោភា និងពិធីការិនីដ៏ស្រស់ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន ក៏រួមដំនើរទៅជាមួយដែរ។ក្រៅពីច្រៀង តារាទាំងនោះក៏បានដើរលេងកម្សាន្តតាមទីរមណីដ្ឋាននានានៅប្រទេសកូរ៉េផងដែរ ៕

                                                    ចេនី

តារាចម្រៀង​បួន​ដួង​ជោគជ័យ​ខ្លាំង​នៅ​កូរ៉េ !

តារាចម្រៀង​បួន​ដួង​ជោគជ័យ​ខ្លាំង​នៅ​កូរ៉េ !