លោក​អ្នក​ធ្លាប់ Unfriend មិត្តភក្តិក្នុង Facebook ដែរ​ឬទេ ?

ការ​ស្រាវជ្រាវ​ថ្មី​ៗ​ចំនួន​២​ដែល​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ Colorado Denver ដើម្បី​សិក្សា​ពី​ចិត្ត​វិទ្យា នៅ​ពីក្រោយ​ការ​លុប​មិត្តភក្តិ​ចេញពី​ហេ្វ​ស​ប៊ុ​ក (Unfriend) ក៏​ដូច​ជា​អារម្មណ៍​នៅ​ពេល​ដែល​ត្រូវ​បាន​គេ Unfriend ចោល ។ ការ​ស្រាវជ្រាវ​ទាំង​២​នេះ ធ្វើ​ឡើង​ចំពោះ​ការ​ស្ទង់​មតិ​នៅ​លើ Twitter ក្នុង​ចំណោម​យុវជន​ជាង​១​ពាន់​នាក់ ។ ទោះបី​យ៉ាងណា លទ្ធផល​ក៏​មិន​ប្រាកដ​ថា ត្រូវ​ទាំង​អស់នោះ​ដែរ ព្រោះ​អ្នក​ប្រើប្រាស់ Twitter អាច​ខុស​ប្លែក​ពី​អ្នក​ប្រើប្រាស់​ហេ្វ​ស​ប៊ុ​ក ។

ដំបូង​យើង​អង្កេត​ទៅ​លើ​បុគ្គល និង​ហេតុផល​ដែល​ធ្វើ​ឱ្យ​រូបគេ​លុប​មិត្តភក្តិ​ចេញ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា មិត្តភក្តិ​មិន​ជិតដិត​ភាគច្រើន​ងាយ​នឹង​ត្រូវ​គេ​លុប​ចេញ បន្ទាប់​មក​មិត្តភក្តិ​ការងារ និង​មិត្តភក្តិ​ធម្មតា ។

សហ​ប្រធាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ លោក Christopher Sibona បាន​សន្និដ្ឋាន​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ជា​រឿយ​ៗ​យើង​តែងតែ​មិន​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​មិនមែន​ជា​សាសនា​ដូច​គ្នា ឬ​ប្រកាន់​គោលនយោបាយ​ខុស​គ្នា ។ លោក​Sibona បាន​និយាយ​ថា ៖ « យើង​រក​ឃើញ​ថា ជា​ញឹកញាប់​មនុស្ស Unfriend មិត្ត​រួមការ​ងារ​ចោល ចំពោះ​សកម្មភាព​ពួក​គេ​នៅ​ខាងក្រៅ ជា​ជាង​អ្វី​ដែល​ពួក​គេ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក » ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​ពាក្យ​គួរ សម​ក្នុង​អត្ថបទ​ស្រាវជ្រាវ​របស់​ខ្លួន ដើម្បី​ស្ទង់​ពី​ការ​បាត់បង់​មិត្តភាព ។ ការ​ស្រាវជ្រាវ​ទាំង​ពីរ​នេះ សិក្សា​ទៅ​លើ​ផ្លូវ​អារម្មណ៍​ចំពោះ​ការ​បាត់បង់​មិត្តភាព ដូចដែល​បាន​ប្រព្រឹត្ត​នៅ​លើ​បណ្តាញ​សង្គម និង​ចំពោះ​អារម្មណ៍​ទាំង​៤​ដូច​ជា ភ្ញាក់ផ្អើល រំខាន សប្បាយ និង​ពិបាកចិត្ត ។

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា ហេតុផល​៤យ៉ាង​ក្នុង​ចំណោម​កត្តា​ទាំងអស់​អំពី​អារម្មណ៍​អ្នក​ដែល​ត្រូវ​បាន​គេ Unfriend ចោល គឺ​ហាក់ដូចជា​កាត់​បន្ថយ​កិត្តិយស​អីចឹង​ដែរ ។ ការ​លុប​មិត្តភក្តិ​ណា​ម្នាក់ គឺ​កម្រ​ណាស់ លុះត្រាតែ​អ្នក​ព្យាយាម​ការពារ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​។ ដូចដែល​លោក Sibona បាន​លើក​ឡើង​ថា ៖ « តម្លៃ​នៃ​ការ​រក្សា​ចំណង​មិត្តភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក គឺ​មាន​តិច​ណាស់ ។ តែ​ប្រសិនបើ​អ្នក​ព្យាយាម​លុប​អ្នក​ណា​នោះ វា​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ផង​ដែរ » ។

ហេតុ​អ្វី​បានជា​អ្នក​មិន​អាច​ភ្ជាប់​ទំនាក់​-​ទំនង​ជាមួយ​អ្នក​ដទៃ​នៅ​លើ​បណ្តាញ​សង្គម​បាន ? អ្នក​ត្រូវ​មានចិត្ត​សណ្តោស មេត្តា និង​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ វា​ប្រសើរ​ជាង​ការ​ស្អប់​គុំកួន​គ្នា ៕