Selena វ៉ា​ដាច់ Justin សម្រាប់​​រូប​ថត​មាន​អ្នក​ Like ច្រើន​បំផុត​លើ Instagram

រូប​ថត​របស់​តារា​ចម្រៀង​​ Selena Gomez មួយ​សន្លឹក​ដែល​បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម ​Instagramកាល​ពីរ​២​សប្ដាហ៍​មុន​​ក្លាយ​ជា​រូប​ដែល​មាន​ចំនួន Like ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។

 

Selena វ៉ា​ដាច់ Justin សម្រាប់​​រូប​ថត​មាន​អ្នក​ Like ច្រើន​បំផុត​លើ Instagram

 

រូប​​ដែល​តារា​ស្រី​វ័យ​២៣​ឆ្នាំ​ថត​កាន់​ដប​ទឹកក្រូច​ដាក់​ទុយយោ​លើ​បបូរ​មាត់​ដែល​​​​ថត​ឲ្យ​​យុទ្ធនាការ​ផ្សព្វផ្សាយ​​ទឹក​ក្រូច Coca-Cola មាន​ចំនួន​អ្នក​ Likeដល់​ទៅ​៤​លាន​នាក់ ខណៈ​ចំនួន​អ្នក​តាមដាន (Follow) លើ​គណនី Instagram របស់​នាង​មាន​ចំនួន​៨៩,១​លាន​នាក់។ ​

 

ចំនួន​អ្នក​ Likeដល់​ទៅ​៤​លាន​នាក់​នេះ​បាន​ធ្វើ​ឲ្យ​រូប​របស់​ Selenaក្លាយ​ជា​រូប​មាន​អ្នក Likeច្រើន​ជាងគេ​លើ​បណ្ដាញ Instagram ស្រប​ពេល​លេខ​២​បាន​ទៅ​រូប​របស់​ Justin Bieber ដែល​ថត​ជាមួយ​អតីត​មិត្ត​ស្រី Selena Gomez មាន​ចំនួន​ Like ៣,៧​លាន​នាក់៕

 

Selena វ៉ា​ដាច់ Justin សម្រាប់​​រូប​ថត​មាន​អ្នក​ Like ច្រើន​បំផុត​លើ Instagram

 

ចុចអាន៖Selena Gomez តែង​ខ្លួន​រមទម​​តែ​ស្អាត ក្នុង​ថ្ងៃ​​ថត​ឲ្យ​ផលិតផល​ថែរក្សា​សក់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard