ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦

ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើលោកប្រចាំឆ្នាំ ២០១៦ ដែលចាត់ថ្នាក់ដោយគេហទំព័រ Skytrax បានរកឃើញជើងហោះហើរប្រទេសអារ៉ាប់រួម ឈ្មោះ Emirates ជាប់លេខ១។

ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦

ជើងហោះហើរនេះស្ថិតនៅទីក្រុងឌូបៃ បានឈ្នះពានកំពូលគេ កាលពីថ្ងៃអង្គារម្សិលមិញឈ្មោះថា Skytrax World Airline Awards ក្នុងពិធី Farnborough International Airshow ប្រទេសអង់គ្លេស។

ការចាត់ថ្នាក់នេះ ធ្វើឡើងដោយអ្នកដំណើរយន្តហោះផ្ទាល់ មកពីជុំវិញពិភពលោករាប់លាននាក់ ដែលមើលគុណភាពនៃការហោះហើរ សេវាកម្ម សំលៀកបំពាក់ ភាពរួសរាយរាក់ទាក់របស់បុគ្គលិក កន្លែងអង្គុយអ្នកដំណើរ រហូតដល់កាប៊ីនខាងមុខ មានភាពល្អឥតខ្ចោះ។

ក្រៅពីជើងហោះហើរកំពូលគេចំនួន២ ស្ថិតក្នុងប្រទេសមជ្ឈិមបូព៌ា ចំណាត់ថ្នាក់លេខ៣ បានមកលើជើងហោះហើរប្រទេសសិង្ហបុរី Singapore Airlines ផងដែរ។ ខាងក្រោមនេះជាជើងហោះហើរកំពូលគេទាំង ១០ក្នុងលោក៖

ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦ជើងហោះហើរលេខ ២ Qatar Airways

ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦ជើងហោះហើរលេខ ៣ Singapore Airlines

ចំណាត់ថ្នាក់ទាំង ១០៖

១. Emirates ប្រទេសអារ៉ាប់រួម

២. Qatar Airways ប្រទេសកាតា

៣. Singapore Airlines ប្រទេសសិង្ហបុរី

៤. Cathay Pacific ទីក្រុងហុងកុង

៥. ANA All Nippon Airways ប្រទេសជប៉ុន

៦. Etihad Airways ប្រទេសអារ៉ាប់រួម

៧. Turkish Airlines ប្រទេសទួរគី

៨. EVA Air កោះតៃវ៉ាន់

៩. Qantas Airways ប្រទេសអូស្ត្រាលី

១០. Lufthansa ប្រទេសអាល្លឺម៉ង់

ប្រភព៖ sabay

  • ជើង​ហោះ​ហើរ​នៅ​ឌូបៃ​​ជាប់​​​លេ​ខ​១ ល្អ​បំផុត​​​​​​លើ​លោក​​​ឆ្នាំ​​២០១៦已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: