ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង!

ក្រោយព័រទុយហ្គាល់ឈ្នះពាន យូរ៉ូ (Euro) ឆ្នាំ២០១៦ កីឡាករឆ្នើម គ្រីសស្តៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទទួលបាននូវការសម្រាកលំហែរកាយមួយដ៏សក្តិសមជាមួយនឹងមនុស្សជាទីស្រឡាញ់របស់លោក។

ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង!

មុននេះ នៅពេលដែល រ៉ូណាល់ដូ និងក្រុមរបស់គេនាំពានត្រឡប់ទៅផ្ទះវិញ អ្នកគាំទ្រជាច្រើននាក់បានធ្វើការស្វាគមន៍ក្រុមជម្រើសជាតិរបស់ខ្លួនយ៉ាងខ្លាំង គ្រាន់តែយន្តហោះរបស់ក្រុមនេះចុះចតនៅក្នុងទីក្រុង លីសបឺន (Lisbon) ភ្លាម កាលពីថ្ងៃចន្ទកន្លងទៅនេះ។ ប៉ុន្តែពេលនេះ មេក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះក៏បានធ្វើដំណើរកម្សាន្តមួយជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ខ្លួនដើម្បីអបអរម្តង។

ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង!

នៅក្នុងអ៊ីនស្តាក្រាម (Instagram) គាត់បានសរសេរថា “ដើរកម្សាន្តជាមួយក្រុមគ្រួសារ” កាលពីព្រឹកថ្ងៃអង្គារ៍ ដោយមានភ្ជាប់ជាមួយរូបភាពមួយដែលមានគាត់ និងសមាជិកក្រុមគ្រួសារគាត់ចំនួន ៦នាក់ទៀតក្នុងដំណើរកម្សាន្តពេលវិស្សមកាល។ មើលទៅម្នាក់ៗ ហាក់រីករាយនឹងជ័យជម្នះដែលសមាជិកគ្រួសារដ៏ល្បីម្នាក់នេះទទួលបានខ្លាំងណាស់៕

ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង! ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង! ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង! ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង! ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង!

ប្រភព៖ mohameas

  • ក្រោយ​ជោគ​ជ័យ​ធំ រ៉ូណាល់ដូ (Ronaldo) នាំ​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​អប​អរ​ម្តង!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: