ព្រះចៅអធិការវត្តទួលលាភ នៅខេត្តពោធិ៍សាត់ មកលួចរស់នៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលជាង១ឆ្នាំទើបបែកការ

(ភ្នំពេញ)៖ ព្រះសង្ឃមួយអង្គដែលជាអធិការវត្តទួលលាភ នៅខេត្តពោធិ៍សាត់ បានមកលួចស្នាក់នៅក្នុងបន្ទប់ជួលរួមភេទជាមួយ ស្រីសេ្នហ៍ជាង១ឆ្នាំ ទើបបែកការធ្វើឲ្យពុទ្ធបរិស័ទ មានការរិះគន់យ៉ាងខ្លាំង ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជាក់ស្តែង យកផ្សឹកនៅវត្តជម្ពូវ័នតែម្ដង នៅល្ថាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកមេភូមិអូដឹម បានឲ្យដឹងថា ព្រះសង្ឃមួយអង្គ ព្រះនាម ជា សុខុម ព្រះជន្ម៣០វស្សា បានបួសជាព្រះចៅអធិការវត្តទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានមកប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ជាពិសេសមានជាប់ជំពាក់នឹងរួមស្នេហាមេត្រីភេទ ក្នុងបន្ទប់ជួលជាមួយនារីម្នាក់ឈ្មោះ ស្រី ឌី ហៅ អាឌី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ខាងលើ។

លោកមេភូមិ បានបន្តថា លោកបានតាមដានករណីនេះអស់រយៈពេលជាង១ឆ្នាំទៅហើយ យូរៗឃើញព្រះសង្ឃអង្គនោះចេញចូលម្តង នៅបន្ទប់ជួលនារីនោះ ដោយមិននឹកស្មានសោះថា លួចលាក់រស់នៅស្នេហាភេទជាមួយនឹងស្រីកំណាន់ យ៉ាងសប្បាយយ៉ាងនោះទេ។

ក្រោយពីរឿងអាស្រូវភេទរបស់ព្រះសង្ឃ ព្រះនាម ជា សុខុម អង្គនេះបានបែកធ្លាយ អាជ្ញាធរ ភូមិ សង្កាត់សហការជាមួយសមត្ថកិច្ច មូលដ្ឋាន ឃាត់ខ្លួនព្រះសង្ឃ និងស្រីស្នេហ៍មកសួរនាំទាក់ទងនឹងរឿងលួចលាក់មានមេត្រីនេះ ភ្លាមៗដោយមានចូលរួមពីមន្ត្រី មន្ទីរធម្មការ ខណ្ឌ ព្រះចៅអធិការវត្តជម្ពូវ័ន បានទាក់ទងទៅវត្ត ដែលព្រះសង្ឃអង្គនេះគង់នៅ និមន្តមកផ្សឹកព្រះសង្ឃអង្គនេះ នៅវត្តជម្ពូវ័នតែម្ដង៕

ប្រភពៈ freshnewsasia


ព្រះចៅអធិការវត្តទួលលាភ នៅខេត្តពោធិ៍សាត់ មកលួចរស់នៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលជាង១ឆ្នាំទើបបែកការ

ជំនួយការ៖ លោក កែម ឡី ធ្លាប់ទាំងរងការគំរាមសម្លាប់​និងការសន្យាឲ្យតួនាទី

ព្រះចៅអធិការវត្តទួលលាភ នៅខេត្តពោធិ៍សាត់ មកលួចរស់នៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលជាង១ឆ្នាំទើបបែកការ

លោក​ Sanders គាំទ្រ​លោក​ស្រី​ Clinton សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក