ប្រទាលកន្ទុយក្រពើ ជួយបន្ថយភាព​ជ្រីវជ្រួញរបស់​ស្បែក និងថែសុខភាព

ប្រទាលកន្ទុយក្រពើ ជួយបន្ថយភាព​ជ្រីវជ្រួញរបស់​ស្បែក និងថែសុខភាព

ប្រទាលកន្ទុយក្រពើ ត្រូវបានគេជឿថា ជាឱសថអាថ៌កំបាំងមួយសម្រាប់ថែសម្រស់របស់មហាក្សត្រី Cleopatra នៃប្រទេសអេហ្ស៊ីបបុរាណ។ មកដល់យុគសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្របាន រកឃើញសារជាតិដែលមានប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ ប្រទាលកន្ទុយក្រពើ ដែលមានប្រសិទ្ធិភាពក្នុងការថែរក្សាសម្រស់ និងសុខភាព។ប្រទាលកន្ទុយក្រពើ អាចប្រើដូចជាអាហារ ភេសជ្ជៈ ឬជាក្រែមសម្រាប់បំប៉នស្បែក ៖ជួយព្យាបាលការហើមភ្នែកប្រទាលកន្ទុយក្រពើ គឺជាជម្រើសដ៏ប្រសើរសម្រាប់ការខាត់ស្បែក ទន្ទឹមនិងនេះសារជាតិនានានៅក្នុងប្រទាលកន្ទុយក្រពើ ក៏ជួយថែបំប៉នស្បែករបស់អ្នក ពិសេសស្បែកត្រង់រង្វង់ភ្នែក។

នៅពេលភ្នែករបស់អ្នក មានភាពហត់នឿយ អស់កម្លាំង ចូរប្រើសំឡី ជ្រលក់ទឹកប្រទាលកន្ទុយក្រពើហើយលាបមកលើរង្វង់ភ្នែក វានឹងជួយបំបាត់សភាពហើមភ្នែក ភ្នែកជ្រៅ ដោយសារខ្វះដំណេក។ថែបំប៉នស្បែកសារជាតិកំចាត់មេរោគនៅក្នុងប្រទាលកន្ទុយក្រពើមានប្រសិទ្ធិភាពក្នុងការព្យាបាលមុនខ្សាច់eczema និងប្រតិកម្មស្បែក។ ចូរលាបទឹក ប្រទាលកន្ទុយក្រពើ ទៅលើស្បែកដែលមានបញ្ហាប្រតិកម្ម ចំនួនពី ២ ទៅ បីដង ក្នុងមួយថ្ងៃ រហូតដល់វាបាត់ទាំងស្រុង។ ក្រៅពីនេះប្រទាលកន្ទុយក្រពើក៏មានប្រយោជន៍ក្នុងការព្យាបាលស្បែកជាំដោយសារថ្ងៃផងដែរ។លាបជែលប្រទាលកន្ទុយក្រពើវានឹងជួយការពារស្បែក ព្រមទាំងជួយបំប៉នសំណើមដល់ស្បែក។

កាត់បន្ថយស្នាមជ្រួញរបស់ស្បែកប្រទាលកន្ទុយក្រពើមានផ្ទុកសារជាតិជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែកនិងបំប៉នសំណើមដូចទៅនឹងវីតាមីន C, E ដែលមានប្រសិទ្ធិភាពជួយរក្សាស្បែកឱ្យនៅតឹង និងស.ខ្ចីដូច្នេះស្នាមជ្រីវជ្រួញនៅលើស្បែករបស់អ្នកនឹងត្រូវបានកាត់បន្ថយ ។ល្អសម្រាប់សុខភាពប្រទាលកន្ទុយក្រពើ ក៏អាចត្រូវបានគេយកមកធ្វើជាអាហារ ឬភេសជ្ជៈ ដែលមានផ្ទុកវីតាមីន A,B1,B2, B5, B12, C, E, អាស៊ីត folic, niacin និងអាស៊ី amine ។ អ្នកអាចយកប្រទាលកន្ទុយក្រពើមកធ្វើជាបង្អែម ឬកិនជាទឹកក្រឡុក ឬមួយកៀបយកទឹកមកញ៉ាំក៏បាន។អាហារនិងភេសជ្ជៈធ្វើអំពី ប្រទាលកន្ទុយក្រពើ នឹងជួយបង្កើនកម្លាំងដល់ប្រព័ន្ធការពាររាងកាយប្រឆាំងទៅនឹងភាពតានតឹងក្នុងជីវិត៕

ប្រភព៖ iknow

  • ប្រទាលកន្ទុយក្រពើ ជួយបន្ថយភាព​ជ្រីវជ្រួញរបស់​ស្បែក និងថែសុខភាព已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:សុខភាព
Tags: