ស្រី​ស្អាត ផៃ គ័ន ចូល​សិល្បៈ ដើម្បី​ដឹង​ថា​ល្អ ឬ​អាក្រក់

អតីតកញ្ញាឯកប្រីជតុនលេខ​៣ ផៃ គ័ន ថ្លែង​មក​កាន់ ​Sabay ក្នុង​ឱកាស​សម្ពោធ​រឿង​ “អត់​ខ្វល់​សំខាន់​អូន​ស្អាត” ថា​ ការ​ចូល​សិល្បៈ​របស់​នាង​ជា​ការ​ស្រលាញ់​តាំង​ពី​តូច​គួប​ផ្សំ​នឹង​ការ​ចង់​ដឹង​ថា​ តើ​សិល្បៈ​​ពិត​ជា​មាន​រឿង​រ៉ាវ​អាក្រក់​ដូច​ដែល​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ទេ?

 

“ខ្ញុំ​ចូល​សិល្បៈ​ គឺ​ដើម្បី​ដឹង​ថា​វា​មាន​លក្ខណៈ​បែប​​ម៉េច ការ​ពិត​ក្នុង​សង្គម​សិល្បៈ​មាន​ល្អ​ មាន​អាក្រក់​ សំខាន់​ គឺ​មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ ដូច​បងប្អូន​មួយ​ចំនួន​គាត់​គិត​ទេ​បង។ ល្អ​អាក្រក់​ គឺ​សំខាន់​ខ្លួន​យើង​អ្នក​ប្រព្រឹត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​តើ​បង…ហើយ​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង”។ ផៃ ​គ័ន អះអាង​។​

 

ស្រី​ស្អាត ផៃ គ័ន ចូល​សិល្បៈ ដើម្បី​ដឹង​ថា​ល្អ ឬ​អាក្រក់

 

តារា​ស្រី​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​ក្រុម​គ្រួសារ​នាង ​មិន​មាន​ការ​ហាមប្រាម​អ្វី​នោះ​ឡើយ​ មាន​តែ​ជំរុញ​នាង​បន្ថែម​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ បើ​ទោះ​ដឹង​ថា​សិល្បៈ​មាន​រឿង​រ៉ាវ​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

 

“​បង​ធម្មតា​ទេ ​​ជា​តារា​នៅ​ក្នុង​សិល្បៈ ​គឺ​តែង​រង​នូវ​ព័ត៌មាន​​ព្យុះ​ភ្លៀង​ចឹង​ហើយ​ ប៉ុន្តែ​សំខាន់​ខ្លួន​យើង​តើ។ ករណី​មាន​អ្នក​តាម​ស្រលាញ់​ គឺ​ជៀស​មិន​ផុត​ទេ​បង​ ហើយ​​យើង​ចង់​ទៅ​ ឬ​មិន​ចង់​ទៅ ​គឺ​ខ្លួន​យើង​ តែ​អ្វី​ដែល​ខ្លួន​​បាន​ធ្វើ​ យើង​ទទួល​ខុស​ត្រូវ​ថា​យើង​បាន​ធ្វើ​ទៅ​ កុំ​ព្យាយាម​គេច​វេស​ពី​បញ្ហា​អស់​ទាំង​ហ្នឹង​”។ ផៃ គ័ន លើក​ឡើង។

 

ស្រី​ស្អាត ផៃ គ័ន ចូល​សិល្បៈ ដើម្បី​ដឹង​ថា​ល្អ ឬ​អាក្រក់

 

និស្សិត​ឆ្នាំ​ទី​២​ផ្នែក​ធនាគារ​ប្រាប់​ថា វិស័យ​សិល្បៈ​មាន​តម្លៃ​ណាស់ ហើយ​​ជា​ផ្នែក​មួយ​​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅ​ដល់​បណ្តា​ប្រទេស​អន្តរ​ជាតិ​ ជា​ពិសេស​សិល្បៈ​បាន​ជួយ​បំពេញ​ក្រពះ ​​ក៏​ដូច​ជា​តម្រូវ​ការ​របស់​ប្រជា​ជនមួយ​ផ្នែក​ធំ​​ផងដែរ​។ មក​ដល់​ពេល​នេះ​ ផៃ គ័ន ​សម្ដែង​បាន​ជិត​១០​រឿង​ហើយ ​ក្នុង​នោះនាង​សម្ដែង​ជា​តួ​ឯក​ បាន​៣​រឿង​។ ស្នាដៃ​ដំបូង​ក្នុង​វិស័យ​សិល្បៈ​ គឺ​រឿង​ “កូន​ខ្ញុំ​ចម្លែក” របស់​ផលិតកម្ម​ Eyes Love Film ៕

 

អត្ថបទ៖ ថា ម៉ាលីដា
​​