គង់ សុធារិទ្ធ និយាយ​អ្វី​ខ្លះ​ក្រោយ​ការ​សម្ដែង​ល្ខោនខោល​ឈុត “ថលតយ័ន្ត”?

គង់ សុធារិទ្ធ មើល​ឃើញ​ថា ការ​សម្ដែង​ល្ខោនខោល​រឿង​រាមកេរ្តិ៍​ឈុត “ថលតយ័ន្ត” ធ្វើ​ឡើង​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​កន្លង​មក​នេះ បាន​ទទួល​ជោគជ័យ​លើស​ការ​រំពឹង​ទុក​។

 

គង់ សុធារិទ្ធ និយាយ​អ្វី​ខ្លះ​ក្រោយ​ការ​សម្ដែង​ល្ខោនខោល​ឈុត “ថលតយ័ន្ត”?ឈុតសម្ដែង​ល្ខោនខោល(រូបតំណាង)

មន្ត្រី​ក្រសួង​វប្បធម៌​រូប​នេះ​បន្ត​ថា អ្នក​ទស្សនា​មាន​ចំនួន​ច្រើន ហើយ​ប្រសិន​បើ​គម្រោង​របស់​លោក​រៀបចំ​ការ​សម្ដែង​លើកក្រោយ​ទៀត​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត នៅ​តែ​មាន​ការ​ការ​គាំទ្រ​ដូច្នេះ នោះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ទម្រង់​សិល្បៈ​ល្ខោន​ខោល ឬ​ទម្រង់​សិល្បៈ​ផ្សេង​ទៀត​របស់​ខ្មែរ​ហើយ។

 

“ខ្ញុំ​ចង់​ឱ្យ​មាន​អ្នកចូលរួម​​គាំទ្រ​ឱ្យ​បាន​ច្រើន​ដូច្នេះ ជា​ជាង​ការណ៍​ដែល​យើង​ចាំ​តែ​ថា ព្រោះ​សិល្បៈ​ដើម្បី​ជាតិ​យើង​ទាំង​អស់​គ្នា”។ គង់ សុធារិទ្ធ ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា បន្ទាប់​ពី​ការ​សម្ដែង​ល្ខោន​ខោល​លើក​នេះ ក៏​មាន​តំណាង​យុវជន​ខេត្ត​កំពង់ស្ពឺ​ទាក់ទង​ក្នុង​ការ​នាំ​យក​ទម្រង់​ល្ខោនខោល​ទៅ​សម្ដែង​ទី​នោះ​ផង​ដែរ ហើយ​លោក​កំពុង​តែ​ពិចារណា​សំណើ​នេះ។

 

គង់ សុធារិទ្ធ និយាយ​អ្វី​ខ្លះ​ក្រោយ​ការ​សម្ដែង​ល្ខោនខោល​ឈុត “ថលតយ័ន្ត”?គង់ សុធារិទ្ធ ជួន​ថវិកា​រៃអង្គាស​បាន​ដល់ ព្រឹទ្ធាចារ្យ​ល្ខោន​ខោល យិត សារិន  ថ្ងៃ​សម្ដែង​ឈុត ថលតយ័ន្ត

ទោះ​បី​ជា​យ៉ាង​ណា ស្ថាបនិក​មូលនិធិ “មិត្ត​ស្រឡាញ់​វប្បធម៌” ដដែល​អះអាង​ថា លោក​នឹង​ចូលរួម​ជាមួយ​ក្រុម​យុវជន​ល្ខោនខោល​បន្ត​ទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​សិល្បៈ​ខាង​លើ​ឱ្យ​បាន​កាន់​តែ​ធំ​មុន។ លោក​ជឿ​ថា ​នឹង​មាន​អ្នក​ចូល​ទស្សនា​កាន់​តែ​​ច្រើន បង្ហាញ​នូវ​ការ​គាំទ្រ​របស់​ពួកគេ​ដល់​ទម្រង់​សិល្បៈ​វប្បធម៌ និង​លើក​ទឹក​ចិត្ត​ដល់​សិល្បករ។ ម្យ៉ាង​ទៀត ប្រសិន​បើ​វិស័យ​សិល្បវប្បធម៌​មាន​ការ​រីក​ចម្រើន​​ល្បី​ទូទាំង​ពិភពលោក នោះ​ជាមុខមាត់ប្រទេស​ជាតិ និង​ប្រជាជន​ទាំង​អស់​គ្នា៕

 

អត្ថបទ៖ សំ ជំនាញ