បេក្ខនារី “The Voice” លេច​ដើម​ទ្រូង​ពេល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់

បេក្ខនារី Natasha Lockhart វ័យ​២២​ឆ្នាំ​របស់​កម្មវិធី​ប្រលង​ចម្រៀង The Voice អូស្ត្រាលី​បាន​ជ្រុល​លេច​ធ្លាយ​​ដើម​ទ្រូង​នៅ​ពេល​កំពុង​សម្ដែង​ជាមួយ coach របស់​ខ្លួន​ដែល​ជា​​តារា​ចម្រៀង Ronan Keating។

 

បេក្ខនារី “The Voice” លេច​ដើម​ទ្រូង​ពេល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់

 

 
វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​កម្មវិធី​ប្រលង​ចម្រៀង The Voice អូស្ត្រាលី ២០១៦ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី ១០​ខែ​កក្កដា ដោយ​ជ័យជំនះ​បាន​ធ្លាក់​ទៅ​លើ​បេក្ខនារី Alfie Arcuri។ យ៉ាងណាមិញ បេក្ខនារី​ដែល​ត្រូវ​បាន​គេ​ចងចាំ​ច្រើន​ជាង​គេ​បែរ​ជា Natasha Lockhart ដែល​ជា​កូន​ក្រុម​របស់ coach Ronan Keating ទៅ​វិញ។

 

បេក្ខនារី​រូប​នេះ​បាន​ជួប​ឧប្បត្តិហេតុ​លេច​ធ្លាយ​ដើម​ទ្រូង​នៅ​ពេល​កំពុង​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​កម្មវិធី​កំពុង​ផ្សាយ​ផ្ទាល់​និង​មាន​ទស្សនិកជន​រាប់​ពាន់​នាក់​កំពុង​មើល​ផ្ទាល់​ក្នុង​ស្ទូឌីយោ។ ក្រោយ​រឿង​នេះ​កើត​ឡើង បេក្ខនារី​រូប​នេះ​ត្រូវ​បាន​ក្រុម​ការងារ​ប្រាប់​ឲ្យ​ប្ដូរ​ខោអាវ​ហើយ​នាង​បាន​ប្ដូរ​មក​ស្លៀក​ពាក់​សមរម្យ​ជាង​មុន​វិញ៕

 

បេក្ខនារី “The Voice” លេច​ដើម​ទ្រូង​ពេល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់

 

បេក្ខនារី “The Voice” លេច​ដើម​ទ្រូង​ពេល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់

 

បេក្ខនារី “The Voice” លេច​ដើម​ទ្រូង​ពេល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់

 

ចុចអាន៖ផ្អើល​លង់​ស្នេហ៍​ម៉ូដែលអូស្ត្រាលី​​​អាយុ ១៣​ឆ្នាំ​ ​​​​ស្អាត​ដូច​គំនូរ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
dailymail