បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល

ប៉ោយប៉ែត៖ បុរសម្នាក់ត្រូវបងបង្កើតយកដែកទីបវាយពីក្រោយសម្លាប់ នៅខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលក្នុងជម្លោះវង់ផឹកស៊ី កាលពីម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅខាងក្រោយផ្ទះក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល

សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ឡុង សំអូន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបជាមន្ត្រីនគរបាលវរៈការពារព្រំដែន៩៩៣ ព្រះវិហារ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកបងជាជនដៃដល់មានឈ្មោះ ឡុង សំអឿត ភេទប្រុស អាយុ៤២ឆ្នាំ (ត្រូវជាបងបង្កើតជនរងគ្រោះ) រស់នៅក្នុងភូមិកើតហេតុខាងលើ ។

ជនដៃដល់ជាបងបង្កើតក្រោយពីយកដែកទីបវាយសម្លាប់ប្អូន ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួននៅកន្លែងកើតហេតុ ដើម្បីយកទៅអធិការរដ្ឋានក្រុងប៉ោយប៉ែតសួរនាំរកមូលហេតុ ករណីវាយសម្លាប់ប្អូនរបស់ខ្លួន ។

តាមការលើកឡើងពីអ្នកជិតខាងប្រាប់នៅកន្លែងកើតហេតុថា ជនសង្ស័យ ត្រូវជាបងវាយសម្លាប់ប្អូននេះសង្ស័យ សរសៃប្រសាទតាំងពីប្រពន្ធចាក់ចោលអស់មួយរយៈ តែងតែមានជម្លោះបង ប្អូនជារៀងរាល់ថ្ងៃ ថែមទាំងដេញម្ដាយបង្កើតរបស់ខ្លួនឲ្យចេញពីផ្ទះថា ដីដែលរស់នៅសព្វថ្ងៃជាដីរបស់ខ្លួនជាអ្នកខំទិញ តែនៅពេលកើតហេតុ ជនសង្ស័យបានយកបំពងទីបដែកទៅវាយប្អូនចំកញ្ចឹង.កពីក្រោយ បណ្ដាលឲ្យស្លាប់តែម្ដង ។

លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ទើបមកកាន់តំណែងបានប្រាបថាៈ ជនសង្ស័យរួបនេះសង្ស័យសរសៃប្រសាទ ហើយតែងតែមានជម្លោះជាមួយបងប្អូន ។ លោកថាៈជននេះលោកកំពុងសាកសួរនៅមិទាន់ដឹង ព្រោះជនបង្កមិនទាន់មានចម្លើយ និយយាយមិនដឹងខុសត្រូវ ហើយអាចពាក់ពន្ធគ្រឿងញៀង បើសិនយើងធ្វើតេស្ដឃើញសារធាតុញៀននៅក្នុងទឹកនោម ជនសង្ស័យបានប្រើប្រាស់សាធាតើញៀនធ្ងន់ ៕ វណ្ណា
បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល  បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល

ប្រភព៖ Nokorwatnews

  • បុរសម្នាក់ជាមន្ត្រីវរៈការពារព្រំដែនគោក៩៩៣ ខេត្តព្រះវិហារ ត្រូវបងបង្កើតយកដែកទីបវាយសម្លាប់នៅខាងក្រោយផ្ទះបង្កភ្ញាក់ផ្អើល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: