កម្ពុជា​រក្សា​ជំហរ​ដដែល​គឺ​គាំទ្រ​ដំណោះ​ស្រាយ​ទ្វេ​ភាគី​រឿង​ជម្លោះ​ដែន​ទឹក​រវាង​ហ្វីលីពីន និង​ចិន​

ប្រជា​ពលរដ្ឋ​ហ្វីលីពីន​ទូទាំង​ប្រទេស​កំពុង​តែ​អប​អរ​នឹង​ជ័យ​ជម្នះ​សំខាន់ ​មួយ​ដែល​តុលាការ​អន្ដរជាតិ​នៅ​ក្រុង​ឡាអេ​បាន​កាត់​ក្ដី​លើ​បណ្ដឹង​ជម្លោះ​​កម្ម​សិទ្ធិ​ទឹក​ដី​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ជា​មួយ​នឹង​មហាអំណាច​ចិន។