ខ្លាំងអី! ទីបំផុតចាប់បានមេក្លោង ២នាក់ ពីបទជួញដូរគ្រឿងញៀន ដ៏សម្បើមដៃបំផុត ក្នុងប្រវត្តិសាស្ត្រ នៃចក្រភពអង់គ្លេស

អង់គ្លេស៖ ថ្មីៗនេះ បុរស២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ពីបទជួយដូរគ្រឿងញៀន ក្រោយពីរកឃើញថា មានលាក់ទុកនូវប្រភេទគ្រឿងញៀន លំដាប់ល្អលេខមួយ ឬហៅថា “Class A” ជាច្រើនតោន ស្ថិតក្នុងតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវបានរកឃើញ កាលពីឆ្នាំមុនមកម៉្លេះ ខណៈពេលនេះទើបចាប់បានមេក្លោងធំ កំពូលប្រចាំប្រវត្តិសាស្រ្ត។

នេះបើយោងតាម ប្រភពសារព័ត៌មាន បានឲ្យដឹងថា គ្រឿងញៀនប្រមាណជាង៣តោន ជាប្រភេទ កាកូអីុន ដែលត្រូវបានគេប៉ាន់ប្រមាណបានថា មានតម្លៃប្រមាណជា ៥១២លានផោន (ប្រហែលជា ៦៧០លានដុល្លារអាមេរិក) ត្រូវបានដកហូតពីមេក្លោង២នាក់ ដែលជាកំពូលអ្នកចែកចាយ ដ៏ធំបំផុតក្នុងចក្រភពអង់គ្លេស ហើយនេះក៏លើកទីមួយផងដែរ ដែលត្រូវបានខាងមន្រ្តីជំនាញ ក្របួចចាប់បាន ក្នុងប្រវត្តិសាស្រ្តផងដែរ។

ប្រភពបន្តថា គ្រឿងញៀននេះដែរ ត្រូវបានគេរកឃើញ លាក់ទុកក្នុងហិបនាវាមួយ កាលពីក្នុងខែ មេសា ឆ្នាំមុនមកម្ល៉េះ ដែលត្រូវបានស្ទាក់ចាប់បានដោយ កងទ័ពចំបាំងជើងទឹក HMS ប្រចាំតំបន់ Somerset សហការជាមួយនឹងកងទ័ពព្រំដែន HMC នៅសមុទ្រខាងជើង ដែលចំងាយពីគ្នា ប្រមាណជា ១៦០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃកំពង់ផែក្រុង Aberdeen ខណៈក្រុមជនល្មើសប្រុងបើកសំដៅ ចូលចតកំពង់ផែមួយនោះ។

ជាមួយគ្នានេះដែរ គ្រឿងញៀន ប្រភេទកូកាអីុន ដែលត្រូវបានក្រុម មន្រ្តីជំនាញចាប់បាននោះ មានចំនួន ១២៨កញ្ចប់ ដែលក្នុងមួយកញ្ចប់មានទម្ងន់ ២៥គីឡូក្រាម សរុបទាំងអស់ទម្ងន់ ៣,២តោន (ឬ ៣,២០០គីឡូក្រាម) ដែលក្នុងនោះមានកម្រិតធាតុសុទ្ធ ចន្លោះពី ៥៨ ទៅ ៧៨ភាគរយ។

ទន្ទឹមនឹងនេះផងដែរ សមាជិកក្រុមនាវិកតួកគីចំនួន ៩នាក់ ក៏ត្រូវបានចាប់ខ្លួន និងបានសាកសួរចម្លើយ ជាផ្លូវការមួយនៅក្នុងក្រុង Aberdeen មកហើយដែរ។

គួរឲ្យដឹងថា កន្លងមកមុខសញ្ញាទាំងអស់នេះ ធ្លាប់ធ្វើប្រតិបត្តិការចែកចាយ ដោយបើកទូកនាវាចេញពីប្រទេស តួកគី កាត់តាម Tenerife នៃកោះ Canary ហើយបន្ទាប់មក ទើបបើកាត់បន្តតាម មហាសមុទ្រអាត្លង់ទីច ឆ្ពោះទៅកាន់រដ្ឋ Guyana នៅអាមេរិកខាងត្បូង។ ខណៈមានការសង្ស័យថា អាចមានផ្ទុកគ្រឿងញៀន ដោយសារតែទូកនេះ បានឈប់សំកាំង អស់រយៈពេល ១២ ទៅ ១៥ម៉ោង ហើយទើបបើកបន្តចេញពីតំបន់ Georgetown នៃរដ្ឋ Guyana ទៅមុខទៀតនោះ ក៏ត្រូវបានស្ទាក់ចាប់តែម្តង។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបើកការជំនុំជម្រះបាន ១២សប្តាហ៍កន្លងមក នៅឯតុលាកំពូលក្នុងទីក្រុង Glasgow មេក្លោងដែលមានឈ្មោះថា Mumin Sahin និងមេក្លោង Emin Ozmen ត្រូវបានចោទប្រកាន់ចំនួនពីរករណី ទាក់ទងនឹងការជួញដូរ គ្រឿងញៀននេះផងដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លាំងអី! ទីបំផុតចាប់បានមេក្លោង ២នាក់ ពីបទជួញដូរគ្រឿងញៀន ដ៏សម្បើមដៃបំផុត ក្នុងប្រវត្តិសាស្ត្រ នៃចក្រភពអង់គ្លេស

ខ្លាំងអី! ទីបំផុតចាប់បានមេក្លោង ២នាក់ ពីបទជួញដូរគ្រឿងញៀន ដ៏សម្បើមដៃបំផុត ក្នុងប្រវត្តិសាស្ត្រ នៃចក្រភពអង់គ្លេស
រូបភាព៖ Emin Ozme

ខ្លាំងអី! ទីបំផុតចាប់បានមេក្លោង ២នាក់ ពីបទជួញដូរគ្រឿងញៀន ដ៏សម្បើមដៃបំផុត ក្នុងប្រវត្តិសាស្ត្រ នៃចក្រភពអង់គ្លេស
រូបភាព៖ Mumin Sahin