ចោលម្សៀត​ណាស់ ! យក​កូនមក​បំបរបង់​​ចោល​ក្នុង​ព្រៃ

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​ម្នាក់​មាន​អាយុ​ប្រហែល​៣​ឆ្នាំ ត្រូវ​បាន​គេ​យក​ទៅ​ប្លុង​ចោល​នៅ​លើ​ខ្នងភ្នំ​សំពៅ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី ស្ថិត​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ហើយ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ។

លោក មី ឆេ​ង​លី នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំ​សំពៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​​នោះ​មាន​អាយុ​ប្រហែល​៣​ឆ្នាំ តែ​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ទេ ។ លោក​ថា អ្នក​រត់​ម៉ូតូឌុប​ដឹក​ភ្ញៀវ​ឡើង​លើ​ភ្នំ​ជា​អ្នក​ប្រទះ​ឃើញ​ក្មេង​ស្រី​អភ័ព្វ​នេះ ត្រូវ​គេ​យក​ទៅ​បំបរ​បង់​ចោល​នៅ​ក្នុង​ព្រៃ​ក្បែរ​ច្រកចូល​ទៅ​កាន់​ល្អាង​ល្ខោន​លើ​ភ្នំ​សំពៅ ។

លោក​មេ​ប៉ុស្ដិ៍​បន្ត​ថា ក្មេង​ស្រី​នោះ​ខ្វះ​កាយសម្បទា និង​មាន​សុខភាព​អន់​ខ្សោយ ត្រូវ​គេ​ដាក់​ដេក​ក្នុង​ក្រ​ម៉ា​ចង​ជា​អង្រឹង​នៅ​ក្នុង​ព្រៃ​ក្បែរផ្លូវ​ដើរ ។ អ្នក​ប្រទះ​ឃើញ​ក្មេង​ស្រី​អភ័ព្វ​នេះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។

ជុំវិញ​ការ​ប្រទះ​ឃើញ​ក្មេង​ស្រី​អភ័ព្វ​នៅ​លើ​ភ្នំ​សំពៅ​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃ​ទី​១២​កក្កដា គេ​បានឃើញ​មនុស្ស​ប្រុស​២​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា​ឡើង​លើ​ភ្នំ​សំពៅ ដែល​មាន​បី​ក្មេង​ម្នាក់​នៅ​ក្នុង​ដៃ​ផង តែ​គេ​មិនដឹង​ពី​មូលហេតុ​ទេ ។ ប្រភព​ដដែល​បញ្ជាក់​ថា មនុស្ស​ប្រុស​២​នាក់​នោះ​ជិះ​ម៉ូតូ​កញ្ចាស់​(​ម៉ូតូ​កូរ៉េ​) តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ គេ​ឃើញ​តែ​ពេល​ជិះ​ឡើង តែ​ពេល​ចុះ​ពីលើ​ភ្នំ​វិញ​គេ​មិន​បានឃើញ​ទេ ។ លុះ​១​ម៉ោង​ក្រោយ​មក​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​គេ​ប្រទះ​ឃើញ​ក្មេង​ស្រី​ម្នាក់​ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​លើ​ភ្នំ​សំពៅ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្ដង ។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ភ្នំ​សំពៅ លោក មី ឆេ​ង​លី បាន​បញ្ជាក់​ថា ក្រោយ​ពី​ចុះ​ទៅ​ពិនិត្យ សមត្ថកិច្ច​បាន​យក​ក្មេង​ស្រី​នោះ​ទៅ​ប្រគល់​ឲ្យ​ខាង​កិច្ចការ​នារី​ឃុំ ដើម្បី​ទ​ទូល​ខុស​ត្រូវ ប៉ុន្តែ​ខាង​កិច្ចការ​នារី​ឃុំ​ក៏​បាន​បញ្ជូន​ក្មេង​ស្រី​អភ័ព្វ​នោះ​ប្រគល់​ទៅ​ខាង​មណ្ឌលកុមារ​កំព្រា​ជា​អ្នក​ថែទាំ​បន្ត​ដែរ ។ លោក​បញ្ជាក់​ថា គេ​មិន​ទាន់​ដឹង​ថា ក្មេង​ស្រី​នោះ​ត្រូវ​គេ​នាំ​ពី​ប្រភព​ណា​មក​ទេ ប៉ុន្តែ​អាណាព្យាបាល​មិន​គួរ​ខ្វះ​ការ​ទ​ទូល​ខុស​ត្រូវ ហើយ​យក​កូន​ទៅ​បោះបង់​ចោល​ក្នុង​ព្រៃ​បែប​នេះ​ទេ ។ នេះ​សំណាង​ហើយ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ភ្លាម​ៗ បើ​ចាំតែ​បន្តិចទៀត ប្រហែល​ត្រូវ​អង្ក្រង​រោម ឬ​ត្រូវ​សត្វ​ស្វា​រាប់​សិប​ក្បាល​នៅ​លើ​ភ្នំ​សំពៅ​នោះ​ខាំ​សម្លាប់​បាត់​ទៅ​ហើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖​ ដោយឡែក ករណីមួយផ្សេងទៀត នៅឯសហរដ្ឋអាមេរិក ស្រ្តីម្នាក់នោះឈ្មោះ Mary Grace Trinidad អាយុ៣៨ឆ្នាំ ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន បន្ទាប់ពីរូបនាងបាន

បើតាមកាមេរ៉ាសុវត្ថិភាព ដំបូងឡើយស្រ្តីម្នាក់នោះ បានដើរទ្រេតទ្រោត ចូលអាហារដ្ឋាន West Covina រួចក៏សុំគេចូលបន្ទប់ទឹក។ ប្រមាណជា១០នាទីក្រោយមក នាងក៏បានចេញពីបន្ទប់ទឹកជាមួយនឹងឈាមហូរស្រក់តាមផ្លូវ ដែលធ្វើឲ្យគ្រប់គ្នានៅទីនោះ មានការងឿងឆ្ងល់។ បន្តិចក្រោយមកបុគ្គលិកធ្វើការនៅទីនោះបានលឺសំលេងទារកស្រែកយំ ក៏ចូលទៅមើល ស្រាប់តែឃើញទារកនៅក្នុងបន្ទប់ទឹកមែន ដែលទងសុករបស់ទារកនោះ ត្រូវបានស្រ្តីជាម្តាយ បានកាត់ចេញរួចជាស្រេច។

គួរបញ្ជាក់ដែរថា ក្រោយមកទារកនោះ ក៏ត្រូវបានគេប្រញាប់ប្រញាល់ បញ្ជូនទៅមន្ទីពេទ្យ ដែលពេលនេះទារកមានសុខភាពប្រសើរជាងមុនហើយ ចំណែកឯស្រ្តីជាម្តាយ ត្រូវប៉ូលិសចាប់ខ្លួនបានហើយ និងកំពុងជាប់ការសង្ស័យលើបទល្មើស មនុស្សឃាត និងបោះបង់កូនខ្លួនឯងចោល។ ក្នុងនោះឲ្យដឹងទៀតថា នាងមានពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដែលប៉ូលិសតាមរកផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោលម្សៀត​ណាស់ ! យក​កូនមក​បំបរបង់​​ចោល​ក្នុង​ព្រៃ

ចោលម្សៀត​ណាស់ ! យក​កូនមក​បំបរបង់​​ចោល​ក្នុង​ព្រៃ

ចោលម្សៀត​ណាស់ ! យក​កូនមក​បំបរបង់​​ចោល​ក្នុង​ព្រៃ

ចោលម្សៀត​ណាស់ ! យក​កូនមក​បំបរបង់​​ចោល​ក្នុង​ព្រៃ