អត្ថប្រយោជន៍លើសលប់ ពីទឹកថ្នាំខ្ពុរមាត់ ដែលអ្នកមិនធ្លាប់ បានដឹងពីមុនមក!

ដឹងទេថាទឹកថ្នាំខ្ពុរមាត់មិនបានមានប្រយោជន៍សម្រាប់គ្រាន់តែយកមកខ្ពុរសម្អាតកាក សំណល់ ឬកម្ចាត់ក្លិនស្អុយនៅក្នុងមាត់ប៉ុណ្ណោះទេ តែវាថែមទាំងជួយបំបាត់មេរោគ កង្វក់ផ្សេងៗបានយ៉ាងល្អទៀតផង ព្រោះទឹកថ្នាំខ្ពុរមាត់វាត្រូវបានផ្សំឡើងពីសារធាតុ ដែលជួយប្រឆាំងនឹងបាក់តេរីទៀតផង។ តើវាមានប្រយោជន៍អ្វីខ្លះទៀត ក្រៅពីខ្ពុរមាត់? តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១.កម្ចាត់ក្លិនក្លៀក៖ គ្រាន់តែបន្តក់ទឹកថ្នាំខ្ពុរមាត់២-៣ដំណក់នៅលើសំលី ហើយជូតវា ថ្នមៗស្រាលៗនៅបរិវេណស្បែកក្រោមក្លៀក នោះក្លិនអាក្រក់ទាំងឡាយនឹងត្រូវបាន កម្ចាត់ចេញពីអ្នកគ្មានសល់។

២. ព្យាបាលជំងឺស្ពឹកសរសៃជើង៖ អ្នកគ្រាន់តែត្រាំជើងនៅក្នុងទឹកថ្នាំខ្ពុរមាត់ លាយជាមួយទឹកសាប៊ូធម្មតារយៈពេលកន្លះម៉ោង ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ វានឹងជួយធ្វើឱ្យអ្នកកាត់បន្ថយបាននូវអាការៈស្ពឹកស្រពន់ជើងទាំងនេះ។

៣.សម្អាតចានបង្គន់៖ ចាក់វាទៅក្នុងចានបង្កន់ ឬនៅលើមាត់ចានបង្គន់ ក្រោយមក អ្នកអាចយកច្រាសមកដុសសម្អាតវាបានតាមចិត្ត ទឹកថ្នាំនេះនឹងជួយកម្ចាត់ក្លិន អាក្រក់ ហើយសម្អាតបានយ៉ាងស្អាតល្អ ហាក់ដូចជាអ្នកទើបតែទិញវាមកដល់ ថ្មីអញ្ចឹង។

៤. សម្អាតមុខរបួស៖ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នធ្វើឱ្យមានការមុតនៅលើ ស្បែកត្រង់ផ្នែកណាមួយនោះ សូមកុំបារម្មណ៍ទឹកថ្នាំខ្ពុរមាត់អាចជួយអ្នកបាន។ ដោយអ្នកត្រូវយកសំលីទៅជ្រលក់ទឹកថ្នាំនោះបន្តិចហើយក៏យកវាមកជូតសម្អាតនោះ កន្លែងដែលមុត ឬដាច់រលាត់នោះវានឹងអាចជួយសម្លាប់មេរោគបានយ៉ាងល្អ។

៥. ជួយកម្ចាត់អង្គែ៖ បន្ទាប់ពីកក់សក់រួច អ្នកគ្រាន់តែយកទឹកថ្នាំខ្ពុរមាត់ឈ្លីនៅលើ សក់ ហើយយកកូនកន្សែងមករុំ ផ្អាប់វាទុកចោលមួយសន្ទុះ នោះអ្នកនឹងភ្ញាក់ផ្អើល ក្រោយពីដឹងពីលទ្ធផល។

៦. កម្ចាត់ចៃ៖ បើអ្នកចងកម្ចាត់ចៃឱ្យអស់ពីលើខ្លួន សុនខជាទីស្រឡាញ់របស់អ្នក ត្រូវប្រើទឹកថ្នាំខ្ពុរមាត់ លាយជាមួយទឹកស្អាតហើយងូត  ឬកក់ឱ្យវា នោះចៃនឹងជ្រុះចេញគ្មានសល់សូម្បីតែមួយក្បាល។

៧. ទប់ស្កាត់ការកើតមុន៖ អ្នកអាចប្រើវាជាមួយ នឹងសំលីជូតនៅលើផ្ទៃមុខអ្នកតិចៗ នៅពេលព្រឹកព្រលឹម ព្រោះវានឹងជួយកាត់បន្ថយ នៃការឡើងមុននៅលើមុខ និងអាច ជួយព្យាបាលអាការកើតមុន គ្រប់ប្រភេទបានយ៉ាងល្អអស្ចារ្យ។

៨. ជួយកម្ចាត់បាក់តេរី៖ ដឹងទេថានៅលើច្រាសដុសធ្មេញរបស់អ្នកសព្វថ្ងៃនេះ មាន បាក់តេរីអាក្រក់ច្រើនណាស់ នៅទុំជាប់ដូច្នេះអ្នកគួរកម្ចាត់វា ចេញដោយត្រាំវានៅក្នុង ទឹកថ្នាំខ្ពុរមាត់នោះបាក់តេរីទាំងនោះ នឹងរលាយបាត់បង់អស់គ្មានសល់។

៩. ជូតសម្អាតកញ្ចក់កុំព្យូរទ័រ៖ វាមានប្រសិទ្ធភាពខ្ពស់ណាស់នៅក្នុងការសម្អាត កញ្ចក់ប្រភេទនេះ បើអ្នកចង់រក្សាឱ្យកុំព្យូទ័រអ្នកមានកញ្ចក់ភ្លឺថ្លា។

១០. កម្ចាត់ក្លិនអាក្រក់៖ ជឿថាក្នុងធុងសំរាមអ្នកប្រាកដជាមានក្លិនមិនល្អនោះទេ បើវានៅក្នុងការិយាល័យធ្វើការរបស់អ្នក គួរយកក្រដាសជូតមាត់ជ្រលក់ទឹកថ្នាំខ្ពុរមាត់បន្តិច ហើយដាក់វាចោលនៅក្នុងធុងសំរាម នោះក្លិនអាក្រក់នឹងត្រូវបានកម្ចាត់ ចេញយ៉ាងងាយស្រួល។

ដូច្នេះទឹកថ្នាំខ្ពុរមាត់នៅក្នុងផ្ទះរបស់អ្នក មិនគ្រាន់តែជួយបំបាត់ក្លិនមាត់ប៉ុណ្ណោះទេ តែវាពិតជាមានប្រយោជន៍សំខាន់ៗ ដល់ទៅ១០មុខទៀតឯណោះ នៅក្នុងការសម្អាត ដែលអ្នកមិនធ្លាប់បានដឹងពីមុនមក៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត