នាយ ពែ​ក មី ឆ្លៀតពេល​ទំនេរ​ពី​សិល្បៈ ​ទៅ​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​

នាយ ពែ​ក មី ឆ្លៀតពេល​ទំនេរ​ពី​សិល្បៈ ​ទៅ​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​



ភ្នំពេញ ៖ ផ្ទះ​ដែល​មាន​តម្លៃ​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​ ហើយ​មាន​ទំហំ​១៨​គុណ​១៥​ម៉ែត្រ​ មាន​សសរ​៣៥​ដើម​ និង​ជា​ប្រភេទ​ផ្ទះ​បូរាណ​ដោយ​ផ្នែក​ខាងលើ ​គឺជា​ឈើ​ប្រក់​ក្បឿង​កើត​ចេញពី​ញើស​ឈាម​របស់​តារា​កំប្លែង​នាយ ពែ​ក មី ដើម្បី​សាងសង់​ទុក​ឲ្យ​ឪពុក​ម្តាយ​នៅឯ​ស្រុកកំណើត​ខេត្ត​ស្វាយរៀង​នោះ​ឥឡូវ​សម្រេច​បាន​ជិត​១០០​ភាគរយ​ហើយ។

នាយ ពែ​ក មី ឆ្លៀតពេល​ទំនេរ​ពី​សិល្បៈ ​ទៅ​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​

បន្ទាប់ពី​ប្រើ​ពេល​សាងសង់​ជិត​១​ឆ្នាំ​មក​ហើយ​នោះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​កំប្លែង​លោក ចែម ចាន់​តារា ហៅ ពែ​ក មី កាលពី​ថ្មីៗ​នេះ​ បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​ថា​ថ្ងៃនេះ​ទំនេរ​មក​ជួយ​ធ្វើការ​ផ្ទះ រំលឹក​ការងារ​ចាស់ នៅ​ប្រើការ​បាន​ដូច​មុន​ចឹង ហាស ហា​។ នាយ​ក៏​ធ្លាប់​បញ្ជាក់​ថា ផ្ទះ​ញើស​ឈាម​របស់ខ្ញុំ​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​សង់​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​សង់​ជិត​រួចរាល់​។

នាយ ពែ​ក មី ឆ្លៀតពេល​ទំនេរ​ពី​សិល្បៈ ​ទៅ​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​

ទន្ទឹមគ្នា​នឹង​ការ​បង្ហោះ​រូបភាព​៣​ឬ​៤​សន្លឹក​ បង្ហាញ​ពី​សំណាក់​ភាព​នៃ​ការរៀបចំ​បិទ​ការ​រ៉ូ​នៅ​ជុំវិញ​បរិវេណ​ផ្ទះ​ពី​សំណាក់​នាយ ពែ​ក មី នឹង​នាយ គ្រឿន នេះ​ដែរ​ក៏​មាន​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​បាន​លើក​សរសើរ​តារា​កំប្លែង​នាយ ពែ​ក មី នឹង​នាយ គ្រឿន ថា ​ពិតជា​កូន​ដែល​កតញ្ញូ​សងគុណ​ឪពុក​ម្តាយ​មែន​។ ពិត​ជា​មាន​អត្ថន័យ សម្រាប់​ជីវិត ព្រោះ​បង​មិនបាន​ភ្លេច​នូវ​ប្រភព​ដើម​របស់​បង​។

នាយ ពែ​ក មី ឆ្លៀតពេល​ទំនេរ​ពី​សិល្បៈ ​ទៅ​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​

ដោយឡែក​ខ្លះ​ទៀត​ក៏បាន​លើកឡើង​ផង​ដែរ​ថា ល្អ​ណាស់​ពូ​ទោះបីជា​អ្វីៗ​ប្រែប្រួល​…..​តែ​យើង​មិន​ភ្លេច​អតីតកាល​។​ល្បី​ប៉ុណ្ណឹង​ហើយ​អត់​ភ្លេច​ការងារ​ចាស់​ទៀត​។ ហ្នឹង​គេ​ហៅថា​កូន​កតញ្ញូ។ម្យ៉ាង​ទៀត​ក៏​កម្រ​មាន​តារា​ល្បី​ណា​ម្នាក់​ សុខចិត្ត​លះបង់​ពេលវេលា ​និង​ការងារ​រត់​ទៅ​អង្គុយ​រៀបការរ៉ូ​ប្រឡូកប្រឡាក់​ដូច្នេះ​ដែរ​។

នាយ ពែ​ក មី ឆ្លៀតពេល​ទំនេរ​ពី​សិល្បៈ ​ទៅ​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​

សូម​ជម្រាប​ថា ផ្ទះ​ឈើ​ដ៏​ស្កឹមស្កៃ​ប្លែក​ដាច់​ពី​គេ​ នៅ​ភូមិ​ដែល​ត្រូវ​បាន​តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​CTN នាយ ពែ​ក មី សាងសង់​ជូន​ឪពុក​ម្ដាយ​ខាង​លើនេះ ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ពពែ​ត ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​ ដែល​ជា​ទីកន្លែង​ផ្តល់​កំណើត​របស់​នាយ​តែម្តង​៕