​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ចែកចាយ ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ចែកចាយ ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​



កណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​ស្អាង​ខេត្ត​កណ្តាល ​ចុះ​ល្បាត​ពេល​យប់​នៅ​តាម​គោលដៅ​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​ជា​មុខ​សញ្ញា​គ្រឿងញៀន​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​នោះ​ត្រួតពិនិត្យ​រក​ឃើញ​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ចំនួន៣​កញ្ចប់។

ក្នុង​ករណី​ឃាត់ខ្លួន​ជន​សង្ស័យ​ខាង​បាន​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី​១២ ​ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​១៩​នាទី នៅ​ចំណុច​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល​។​

ជនសង្ស័យ​ឃាត់ខ្លួន​ទី​១-ឈ្មោះ អូន ដេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។ ទី​២-​ឈ្មោះ រុន ជាតិ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំងពីរ​ខាងលើ​មាន​ទីលំនៅ​ភូមិ​ទួល​ស្លែង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្តាល​ និង​ទី​៣-ឈ្មោះ ពេជ្រ ឃឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ​ មា​នទី​លំនៅ​ភូមិ​សំរោង ឃុំ​លើកដែក ​ស្រុក​កោះធំ ខេត្ត​កណ្តាល។ ចំណែក​វត្ថុតាង​ចាប់​យក​បាន​រួមមាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៣កញ្ចប់ (​កញ្ចប់​ធំ​១,​កញ្ចប់​តូច​១ និង​គ្រាប់​ផ្កាឈូក​១​គ្រាប់​) ដកហូត​បាន​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​គុប​ជ្រុង សេ​៩០ ពណ៌​ខៀវ​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ​,៣០៩៦។

សូម​បញ្ជាក់​នៅ​យប់​ថ្ងៃ​កើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង​បាន​ល្បាត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១A ចំណុច​កើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា​០៣​នាក់ ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់៕

​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ចែកចាយ ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​
​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ចែកចាយ ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​