រហស្សនាម «ភូមិកូនភ្លោះ» ស្ត្រីពោះធំសម្រាលកូន ភាគច្រើន​ សុទ្ធតែជាកូនភ្លោះ សូម្បីតែស៊ុតក៏ភ្លោះដែរ

ចិន៖ វាពិតជារឿងចម្លែក និងសឹងតែមិនគួរឲ្យជឿមួយ ខណៈក្នុងភូមិជនបទ Qingyan ក្រុង Chongqing ប្រទេសចិន សំបូរសុទ្ធសឹងតែជាកូនភ្លោះ ពេញក្នុងភូមិតែម្តង។

ប្រភពបានឲ្យដឹងថា ភូមិមួយនេះមានចំនួន ៣៦៧គ្រួសារ និងមានកូនភ្លោះរហូតដល់ទៅ ៣៩គូ ក្នុងនោះ កូនភ្លោះដែលមានវ័យចំណាស់ជាងគេបំផុត មានអាយុដល់ទៅ ៨៩ឆ្នាំឯណោះ។

ឆ្លងតាមការធ្វើស្ថិតិ ពីក្រុមអ្នកជំនាញ បានរកឃើញរឿងហេតុ ដ៏គួរឲ្យចម្លែកនេះហើយ ទើបភូមិមួយនេះ ត្រូវបានគេប្រសិទ្ធនាមឲ្យថា «ភូមិកូនភ្លោះ»«Twin Village» ផងដែរ។

ទន្ទឹងនឹងនោះផងដែរ បើតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា មានពាក្យចចាមអារាម ពីមាត់មួយទៅមាត់មួយជាច្រើនថា សូម្បីតែពងមាន់ ឬពងទា ដែលគោះចេញមក ក៏មានគ្រាប់ពងក្រហម ដល់ទៅ២គ្រាប់ផងដែរ។

ជាមួយគ្នានេះដែរ ទាក់ទងទៅនឹងករណីមួយនេះ អ្នកស្រុកជាច្រើនក៏ទាល់គំនិត មិនថាមកពីមូលហេតុអ្វី ឲ្យប្រាកដនោះទេ ទើបបណ្តាលឲ្យអ្នកស្រុកជាច្រើន ដែលរស់នៅក្នុងភូមិមួយនេះ ជាពិសេសផ្តោតសំខាន់ទៅលើស្រ្តីតែម្តង ពេលទម្ងន់មានកូន គឺភាគច្រើនដឹងតែជាកូនភ្លោះតែម្តង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណី កូនភ្លោះនេះដែរ ដោយឡែកករណីមួយវិញទៀត 

បើតាមប្រភពបានឲ្យដឹងថា គូស្វាមីភរិយា២គូខាងលើនេះ បានរៀបការកាលពីខែកុម្ភៈកន្លងទៅនេះ ដែលធ្វើឲ្យពួកគេ រួមនឹងអ្នកដទៃទៀតចង់វិលមុខ ដោយសារចេះតែច្រឡំគ្នា មិនដឹងថាម្នាក់ណាជាប្រពន្ធ ហើយម្នាក់ណាជាប្តីឡើយ ក៏ព្រោះតែពួកគេទាំងបួន (ប្តី និងប្រពន្ធ) នាក់ជាបងប្អូនភ្លោះ មានមុខមាត់ និងរូបរាងដូចគ្នាខ្លាំងពេក។

ប្រភពបន្តថា បងប្អូនប្រុសកូនភ្លោះ ម្នាក់ឈ្មោះថា Zhao Xin និងម្នាក់ទៀតឈ្មោះថា Zhao Xuan បានរៀបការជាមួយនឹងគូដណ្តឹង ដែលជាបងប្អូនភ្លោះស្រីឈ្មោះ Yun Fei និងម្នាក់ទៀតឈ្មោះថា Yun Yang រស់នៅក្នុងទីក្រុង Yuncheng ខេត្ត Shanxi ប្រទេសចិន។

ប្រភពដដែលបន្ថែុមទៀតថា កាលនោះ មានថ្ងៃមួយ ម្នាក់ក្នុងចំណោមបងប្អូនភ្លោះប្រុស បានចេញទៅដើរលេងនៅឯខាងក្រៅ បានចាប់ដៃប្រពន្ធរបស់បងប្អូនប្រុសរបស់គាត់ទៅវិញ ដោយច្រឡំស្មានថាជាប្រពន្ធរបស់ខ្លួន។ យ៉ាងណាមិញ ចំណែក មិត្តភក្តិ និងគ្រួសាររបស់ពួកគេវិញ តែងតែត្អូញត្អែរ ប្រាប់ពួកគេថា វាពិតជាពិបាកក្នុងការបែងចែក រវាងពួកគេទាំងពីរនាក់ (ទាំងប្តី និងប្រពន្ធ) ណាស់ បើដូចគ្នាយ៉ាងដូច្នេះ។

យ៉ាងណាមិញ កាលពីនៅថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០១៦ពួកគេក៏សម្រចចិត្ត នាំគ្នាទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ នៅទីក្រុងសៀងហៃ ហើយធ្វើការវះកាត់តែម្តង។បើយោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Khang បានឲ្យដឹងថា លោកនឹងធ្វើការវះកាត់បន្តិចបន្តួចតែប៉ុណ្ណោះ ទៅលើច្រមុះ និងថ្ងាសរបស់ពួកគេដើម្បីងាយស្រួលក្នុងការចំណាំថា ម្នាក់ណាជាប្តី និងម្នាក់ណាជាប្រពន្ធពិតប្រាកដ រវាងពួកគេទាំង៤នាក់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត