ប្រពន្ធ​តាម​ទាន់ ប្តី នាំ​ស្រី​ស្នេហ៍ ដេក​ក្នុង​បន្ទប់​ជួល​

6 Videos


រឿងរ៉ាវផិតក្បត់គេតែងតែលិចលឺឥតឈប់ឈរ នាពេលបច្ចុប្បន្ននេះ ហើយមានរឿងផិតក្បត់ សាហាយស្មន់ អាចបណ្តាលឲ្យក្លាយទៅជាអំពើឃាដកម្មក៏មានដែរ ឯតួអង្គអ្នកផិតក្បត់គឺមានទាំងស្រី និង ប្រុស ។

P9

ប្រពន្ធ​តាម​ទាន់ ប្តី នាំ​ស្រី​ស្នេហ៍ ដេក​ក្នុង​បន្ទប់​ជួល​

តួយ៉ាងដូចករណីមួយនេះ បុរសម្នាក់រួមទាំងស្រីស្នេហ៍ត្រូវបានប្រពន្ធដើមប្តឹងនគរបាលអោយឃាត់ខ្លួន បន្ទាប់ពីពួកគេបានសម្ងំក្នុងបន្ទប់ជួលសាសាងគ្នា ហើយត្រូវបានប្រពន្ធមកទាន់បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០១៦ នៅបន្ទប់ជួលមួយកន្លែង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រពន្ធ​តាម​ទាន់ ប្តី នាំ​ស្រី​ស្នេហ៍ ដេក​ក្នុង​បន្ទប់​ជួល​

ទោះបីប្រព្រន្ធធ្វើការចោទប្រកាន់ និង ប្តឹង សមត្ថកិច្ចឲ្យឃាតអ្នកទាំងពីរមកប៉ុស្តិ៍ប៉ូលិសយ៉ាងណាក្តី ប៉ុន្តែគេពុំទាន់ដឹងថា អ្នកទាំងពីរបានអីៗនឹងគ្នានៅឡើយទេ តែក៏មានអ្នកខ្លះនិយាយថា បើគ្មានការសំងាត់អ្វីនឹងគ្នាចាំបាចអីទៅចូលសម្ងំក្នុងបន្ទប់ស្ងាត់ៗតែពីរនាក់ធ្វើអ្វី ?

ទោះបីអ្នកទាំង ២ ឆ្លើយថា មិនបានធ្វើអ្វីក៏ដោយ ក៏គ្មាននណាគេជឿដែរ ព្រោះពួកគេបានសម្ងំក្នុងបន្ទប់តែ ២ នាក់រាប់ម៉ោងឯណ្ណោះ ៕

                                                                                      សុថាត់