តារា​ល្បី​ៗ១ក្រុុម ចុះ​ចែក​មួក​សុវត្ថិភាព ជូន​ពលរដ្ឋ​តាម​ដង​ផ្លូវ

ព្រឹក​មិញ​នេះ​នៅ​ផ្លូវ​ជាតិ​លេខ​៦ មុខ​​វិទ្យាល័យ​ព្រែកលៀប មាន​សិល្បករ​សិល្បៈ​ការិនី​​ល្បី​១​ក្រុម បាន​ចុះ​ទៅ​​ចែក​មួក​សុវត្ថិភាព ជូន​ពលរដ្ឋ​​​ដែល​កំពុង​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ មិន​បាន​មួក​សុវត្ថិភាព។

តារា​ល្បី​ៗ១ក្រុុម  ចុះ​ចែក​មួក​សុវត្ថិភាព ជូន​ពលរដ្ឋ​តាម​ដង​ផ្លូវ
 
ការ​ចុះ​ទៅ​​ចែក​មួក​សុវត្ថិភាព​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​មួយ​ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ ​ស្ដី​ពី​ច្បាច់​ចរាចរណ៍ ​មួយ​ទៀត គឺ​ថត​ស្ប៉ត​អប់រំ​ស្ដី មួក​សុវត្ថិភាព។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឡុង ហេង អនាគត​​ស្វាមី​ របស់​អ្នកនាង ចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​​បាន​ដឹក​នាំ​តារា​ទាំង​នោះ​ចូល​រួម។
 
ប្រធាន​សមាគម​​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា សមាគម​របស់​លោក​ បាន​សហការណ៍​ជា​មួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ដើម្បី​ថត​ស្ប៉ត​អប់រំ​មួយ ស្ដី​ពី​ការ​ការពារ​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ចាក់​ផ្សាយ​ជូន​ប្រជាជន បាន​យល់​ដឹង។ ការ​ថត​ស្ប៉ត​នេះ មាន​តារា​ៗ​ចូល​រួម​ជាង​២០នាក់ ហើយ​មួយ​ដែល​ចែក​ជូន​ប្រជាពលរដ្ឋ​រដ្ឋ​នៅ​ព្រឹក​មិញ​នេះ មាន​ចំនួន១៥០មួក។
 
សិល្បករ​សិល្បៈ​ការិនី ទាំង​អស់​នោះ​មាន​ដូច​ជា ​អ្នកនាង ចន ច័ន្ទ​លក្ខិណា កញ្ញា ឌូង ហ្សូរីដា លោក យ៉ែម សំអូន កញ្ញា នី មន្នីនាថ និង តារា​ល្បី​ជា​ច្រើន​ទៀត។ ខាង​​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ ក៏​បាន​ចូល​រួម​ក្នុង​សកម្មភាព​ នៃ​ការ​ថត​ស្ប៉ត​អប់រំ​នេះ​ផង​ដែរ។
 
តាម​ការ​ឲ្យ​ដឹង​របស់​ អនាគត​​ស្វាមី​របស់ ចន ច័ន្ទ​លក្ខិណា រូប​នេះ ស្ប៉ត​អប់រំ​​ខាង​លើ បាន​ថត​បញ្ចប់​ហើយ​​នៅ​ព្រឹក​មិញ​នេះ ក្រោយ​ពី​កាត់ត​រួច និង​ធ្វើ​ការ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​លើ​បណ្ដាញ​សង្គម​ក្នុង​ពេល​ឆាប់​នេះ។
 
អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់​ឲ្យ​​