Zayn Malik អះអាង​ថា​មនុស្ស​ភព​ក្រៅ​ពន្យល់សប្តិ​ឲ្យ​ខ្លួន​ដើរ​ចេញ​ពី One Direction

តារា​ចម្រៀង​រូប​សង្ហា Zyan Malik បាន​អះអាង​ថា​ខ្លួន​ត្រូវ​បាន​មនុស្ស​ភព​ផ្កាយ​ប្រាប់​ឲ្យ​ដើរ​ចេញ​ពី​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ One Direction កាល​ពី​ឆ្នាំ​មុន។

 

Zayn Malik អះអាង​ថា​មនុស្ស​ភព​ក្រៅ​ពន្យល់សប្តិ​ឲ្យ​ខ្លួន​ដើរ​ចេញ​ពី One Direction

 

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Glamour កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​យុវវ័យ Zayn Malik បាន​ធ្វើ​ឲ្យ​គេ​ឯង​​ភ្ញាក់​ផ្អើល​នៅ​ពេល​ទម្លាយ​ថា​ខ្លួន​ត្រូវ​បាន​មនុស្ស​ក្រៅ​ភព​មួយ​រូប​ប្រាប់​ឲ្យ​ខ្លួន​ចាក​ចេញ​ពី​ក្រុម​ចម្រៀង​ល្បី​ទូទាំង​ពិភព​លោក One Direction។ “មនុស្ស​ភព​ផ្កាយ​ម្នាក់​បាន​និយាយ​ជាមួយ​ខ្ញុំ​នៅ​ក្នុង​សុបិន” ម្ចាស់​បទ “Pillow Talk” ចែក​រំលែក។ យ៉ាងណាក៏ដោយ តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ មិន​បាន​បកស្រាយ​លំអិត​ពី​សាច់​រឿង​ដែល​មនុស្ស​ភព​ផ្កាយ​និយាយ​ជាមួយ​ខ្លួន​នោះ​ឡើយ៕

 

ចុចអាន៖Liam Payne និង Cheryl ស្រលាញ់​គ្នា​៦​ខែ​ មាន​ផែនការ​ចង់​បាន​កូន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
mirror