ភ្ញាក់ផ្អើល! តារា Kpop ប្រុសម្នាក់ មានមុខមាត់ស្រដៀង Jack តួប្រុស ក្នុងរឿងកប៉ាល់ទីតានិច

កូរ៉េខាងត្បូង៖ មួយរយៈពេលចុងក្រោយនេះ គ្រប់បណ្តាអ្នកគាំទ្រជាច្រើនទូទាំងពិភពលោក កំពុងតែងាកមកចាប់អារម្មណ៍ នឹងសមាជិកម្នាក់នៃក្រុមចម្រៀងបុរស SEVENTEEN គឺលោក Vernon ដែលលោកមានមុខមាត់ស្រដៀងទៅនឹង លោក Leonardo DiCaprio ឬហៅថា Jack តួឯកប្រុសក្នុងរឿងកាប៉ាល់ «Titanic» ខ្លាំងមែនទែន។

មហាជនជាច្រើនមានការចាប់អារម្មណ៍ ពីមុខមាត់របស់ Vernon រហូតដល់ថ្នាក់ថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបង្ហោះរូបថតប្រៀបធៀបជាមួយរូបថត លោក Leonardo ព្រោះតែពួកគេយល់ថាអ្នកទាំង២ នាក់នេះ មើលទៅពិតជាមានមុខមាត់ស្រដៀងគ្នា មែន ស្ទើរតែ ៩០ភាគរយ មិនគួរឲ្យជឿទៅហើយ។

គួរឲ្យដឹងថា លោក Vernon មានសញ្ជាតិ កូរ៉េ កាត់អាមេរិកកាំង កើតនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៩៨ បើគិតទៅលោកទើបតែមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ។ លើសពីនេះ លោកជាសមាជិកម្នាក់ នៃក្រុមចម្រៀង Kpop បុរស ដែលទើបនឹងរះថ្មី ដែលមានឈ្នោះថា SEVEENTEEN ផងដែរ។

កុំឲ្យខាតពេលយូរ តោះមកមើល រូបខាងក្រោមទាំងអស់គ្នា៖

ប្រភព៖Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត

មិនថាយ៉ាងណា សូមបង្វែរអារម្មណ៍ប្រិយមិត្ត ក្រឡេកមកមើលក្មេងប្រុសតូចម្នាក់នេះវិញម្តង ដែលបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម យល់ថា មានមុខស្រដៀងនឹង តារាសម្តែងប្រុសថៃ២នាក់ គឺលោកMario Muarer និង លោក Nickhun

យោងតាមគេហទំព័រថៃមួយ បានឲ្យដឹងថា រូបថតជាច្រើនសន្លឹក របស់ក្មេងប្រុសម្នាក់ ត្រូវបានល្បីសុះសាយ ពេញអនឡាញ ដោយសារតែកែវភ្នែកធំៗ និងទម្រង់មុខដ៏ស្រស់សង្ហាររបស់រូបគេ។

មិនតែប៉ុណ្ណោះ ក៏មានមនុស្សភាគច្រើន បានគិតថាដែរថា ក្មេងប្រុសរូបនេះ ស្រដៀងនឹងតារាប្រុសថៃ២នាក់ គឺលោកMario និង តារាប្រុសថៃកាត់ កូរ៉េ លោកNickhun ណាស់។ ហើយក្នុងនោះដែរ ពួកគេបានបញ្ចេញមតិថា កែវភ្នែករបស់រូបគេ គឺមើលយូរទៅៗ កាន់តែដូចលោកNickhun តែបើទម្រង់មុខ និងស្នាមញញឹមវិញ គឺដូចលោក Mario។ ់

ដោយសារទម្រង់មុខដ៏គួរឲ្យស្រឡាញ់ របស់ក្មេងប្រុសរូបនេះហើយ បានធ្វើឲ្យរូបគេ ទទួលបានការងារសិល្បៈយ៉ាងច្រើនទាំងវ័យក្មេង ដូចជាថតសម្តែងរឿងភាគថៃ និងដើរម៉ូតជាដើម៕

ចង់ដឹងថា ក្មេងប្រុសរូបសង្ហារនេះ មុខស្រដៀងនឹង Mario និងNickhun យ៉ាងណា តោះមើលរូបខាងក្រោមទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload