Antonio Conte នឹង​ប្រកាស​ជា​អ្នក​ចាត់​ការ​ថ្មី​ Chelsea ​ផ្លូវ​ការ​នៅ​ថ្ងៃ​ស្អែក​

លោក Antonio Conte នឹង​ត្រូវ​ធ្វើ​សន្និសីទ​កាសែត​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ Chelsea ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​​ នៅ​កីឡដ្ឋាន Stamford Bridge។

 Antonio Conte នឹង​ប្រកាស​ជា​អ្នក​ចាត់​ការ​ថ្មី​ Chelsea ​ផ្លូវ​ការ​នៅ​ថ្ងៃ​ស្អែក​លោក Antonio Conte

 

អ្នក​សារព័ត៌មាន​ជា​ច្រើន​រយ​នាក់​រំពឹង​ថា​នឹង​ចូល​រួម​កម្មវិធី​ខាង​លើ​បន្ទាប់​ពី​អ្នកចាត់ការ​សញ្ជាតិ​​អ៊ីតាលី​មក​កាន់​ក្លឹប​​​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ឡុង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ជំនួស​ លោក​ Guus Hiddink ដែល​ជា​អ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន។

 

Conte ដែល​សម្រាក​មួយ​រយៈ​ក្រោយ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ធ្លាក់​អឺរ៉ូ​ បាន​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ មុន​ពេល​រូប​លោក​ ត្រូវ​ Chelsea ទាក់ទង​មក​ដឹកនាំ​ក្នុង​ខែ​មេសា​កន្លង​ទៅ​។ លោករំពឹង​ថានឹង ធ្វើសន្និសីទកាសែតដោយ​និយាយជាភាសាអង់គ្លេស។ បុរស ​​វ័យ​៤៦​ឆ្នាំនឹង​ហ្វឹកហាត់​លើក​ដំបូង​ជាមួយ​កីឡាករ​ នៅ​ថ្ងៃ​នេះ​ ហើយ​នឹងដឹកនាំ​ការ​ប្រកួត​មិត្តភាព​ប៉ះ Rapid Vienna និង WAC RZ មុន​ពេល​បន្ត​ដំណើរ​ទៅ​អាមេរិក កម្ដៅ​សាច់ដុំ​នៅ​ទីនោះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal