ចេញពីក្លឹបទៅដេកផ្ទះសំណាក់ ភ្លេចចាក់កន្លឹះទ្វារ ត្រូវបុរសល្មោភកាមចូលចាប់រំលោភបានសម្រេច

ភ្នំពេញ ៖ នារី២នាក់ បន្ទាប់ពីចូលរាំលេងកំសាន្តនៅក្លឹបហើយបានស្រវឹង ក៏បានទៅដេកនៅផ្ទះសំណាក់យីហោ «ប៊ុនឈន» ខណៈកំពុងលងលក់ដោយភ្លេចចាក់កន្លឹះទ្វារ ស្រាប់តែមានបុរសម្នាក់លួចចូលក្នុងបន្ទប់ចាប់រំលោភបានសម្រេចទើបដឹងខ្លួន ស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ និងឃាត់ខ្លួនជនសង្ស័យប្រគល់អោយសមត្ថកិច្ច ។

ហេតុការណ៍បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំ (ជាស្ត្រីមេម៉ាយ) ។ ចំណែកបុរសដែលរងការចោទប្រកាន់ ឈ្មោះសុទ្ធ សុធន់ អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃនប់ សង្កាត់ព្រៃនប់ ខេត្តព្រះសីហនុ ។

ស្ត្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់បានចូលក្លិបមួយកន្លែងតាមបណ្តោផ្លូវវេងស្រេងជិតផ្សារកាណាឌីយ៉ា ។ លុះរហូតដល់យប់ជ្រៅដោយសារតែមិនមានកន្លែងដេកក៏នាំគ្នាទៅដេកនៅផ្ទះសំណាក់ដែលមានយីហោ ប៊ុន ឈន ជិតកន្លែងក្លឹបដែលពួកគេរាំលេង។ ដោយចូលដេកក្នុងបន្ទប់លេខ១៦ហើយបានភ្លេចចាក់កន្លឹះទ្វារួចក៏ដេកលុងលក់បាត់ទៅ។ស្រ្តីរងគ្រោះបានបន្តថា ខណៈដេកលក់ស្រាប់តែមានបុរសម្នាក់មិនដឹងចូលមកតាំងពីពេលណាបានមកចាប់រំលោភរហូតបានសម្រេចទើបស្រែកឆោឡោឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ចូលមកមើល។

បើតាមសំដីម្ចាស់ផ្ទះសំណាក់បានអោយដឹងថា ស្ត្រីរងគ្រោះបានមកជួលបន្ទប់ដេកលេខ១៦ ចំណែកបុរសដែលត្រូវជនរងគ្រោះចោទប្រកាន់នោះបានជួលបន្ទប់លេខ៧។ ខណៈពេលវេលាកើតហេតុរួបគាត់បានលឺសំលេងមនុស្សស្រីស្រែកអោយជួយភ្លាមនោះគាត់ក៏បានឡើងទៅមើលក៏ឃើញអ្នកទាំង២មិនបានស្លៀកសម្លៀកបំពាក់នោះទេ។
ក្រោយកើតហេតុម្ចាស់ផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចអោយចុះអន្តរាគមន៍និងនាំបុរសខាងលើទៅសាកសួរនៅប៉ុស្តិ៍ រដ្ឋបាលចោមចៅ ដើម្បីដោះស្រាយតាមច្បាប់ ៕

ចេញពីក្លឹបទៅដេកផ្ទះសំណាក់ ភ្លេចចាក់កន្លឹះទ្វារ ត្រូវបុរសល្មោភកាមចូលចាប់រំលោភបានសម្រេច ចេញពីក្លឹបទៅដេកផ្ទះសំណាក់ ភ្លេចចាក់កន្លឹះទ្វារ ត្រូវបុរសល្មោភកាមចូលចាប់រំលោភបានសម្រេច

ប្រភព៖ nokorwatnews

  • ចេញពីក្លឹបទៅដេកផ្ទះសំណាក់ ភ្លេចចាក់កន្លឹះទ្វារ ត្រូវបុរសល្មោភកាមចូលចាប់រំលោភបានសម្រេច已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: