បែកធ្លាយ​រឿង ព្រះចៅអធិការ លួច​រួមស្នេហា ជាមួយ​ស្រី​ស្នេហ៍ ក្នុង​បន្ទប់​ជួល​

រាជធានីភ្នំពេញ ៖ ព្រះចៅអធិការ វត្តទួលលាភ ខេត្តពោធិ៍សាត់ ត្រូវមន្ត្រីសង្ឃចាប់ផ្សឹក បន្ទាប់ពីជាប់សង្ស័យថា បានលបលួច មកធ្វើសកម្មភាព ល្អូកល្អើនជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ផ្ទះជួល មួយកន្លែង អស់រយៈពេលជាង ១ឆ្នាំ កន្លងមកហើយទើបតែបែកការ៍ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធជាមួយបញ្ហានេះ លោកមេភូមិអូដឹម បានឲ្យដឹងថា ព្រះសង្ឃមួយអង្គ ព្រះនាម ជា សុខុម ព្រះជន្ម ៣០វស្សា បានបួសជា ព្រះចៅអធិការ វត្តទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានមក ប្រព្រឹត្តខុសធម៌វិន័យ ព្រះពុទ្ធសាសនា យ៉ាងធ្ងន់ ជាពិសេសមាន ជាប់ជំពាក់ នឹងរួមស្នេហា ក្នុងបន្ទប់ជួល ជាមួយនារីម្នាក់ឈ្មោះ ស្រី ឌី ហៅ អាឌី អាយុ ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ខាងលើ។

ករណីនេះ លោកបានតាមដាន ករណីនេះ អស់រយៈពេលជាង ១ឆ្នាំ ទៅហើយ យូរៗឃើញ ព្រះសង្ឃអង្គនោះ ចេញចូលម្តង នៅបន្ទប់ជួលនារីនោះ ដោយមិននឹកស្មានសោះថា លួចលាក់រស់នៅ រួមស្នេហា ជាមួយស្រីកំណាន់។ ដោយឃើញ សកម្មភាពបែបនេះ ទើបអាជ្ញាធរ ភូមិ សង្កាត់ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនព្រះសង្ឃ និងស្រីស្នេហ៍ យកទៅសួរនាំ ដោយមានចូលរួម ពីមន្ត្រីមន្ទីរធម្មការខណ្ឌ និង ព្រះចៅអធិការ វត្តជម្ពូវ័ន ផងដែរ៕

បែកធ្លាយ​រឿង ព្រះចៅអធិការ លួច​រួមស្នេហា ជាមួយ​ស្រី​ស្នេហ៍ ក្នុង​បន្ទប់​ជួល​

ប្រភព៖ watphnom-news

  • បែកធ្លាយ​រឿង ព្រះចៅអធិការ លួច​រួមស្នេហា ជាមួយ​ស្រី​ស្នេហ៍ ក្នុង​បន្ទប់​ជួល​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: