មន្រ្តីនគរបាល នៅវរការពារព្រំដែន ខេត្តព្រះវិហារម្នាក់ ត្រូវបងបង្កើតសសៃប្រសាទ យកដំបងដែកវាយរហូតដល់ស្លាប់

(បន្ទាយមានជ័យ)៖ ជនសង្ស័យជាបងប្រុសបង្កើត ក្នុងផ្ទៃពោះតែមួយ ហើយមានជម្ងឺសសៃប្រសាទទៀតនោះ បានយកដំបងដែកទីបវាយចំផ្នែកខាងក្រោយក្បាល ប្អូនប្រុសរបស់ខ្លួនជាមន្ដ្រីនគរបាលការពារព្រំដែន ខេត្តព្រះវិហារ ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមយ៉ាងអាណោធអាធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ លុះព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យជាបងប្រុសដែលមានជម្ងឺសសៃប្រសាទឈ្មោះ ឡុង សំអឿន អាយុ៤២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើនេះ រីឯប្អូនប្រុសបង្កើតស្លាប់មានឈ្មោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែនគោក​ ប្រចាំខេត្តព្រះវិហារ។

បើតាមការអះអាងពីម្តាយជនរងគ្រោះ បានប្រាប់ថា កូនប្រុសជាទីស្រឡាញ់របស់គាត់ បានទៅបំពេញភារកិច្ចជាមន្ត្រីនគរបាលការពារព្រំដែន អស់ជាច្រើនខែហើយ លុះល្ងាចម្សិលមិញនេះ កូនប្រុសបានមកដល់ផ្ទះ និងមិនទាន់បានក្តៅគូទផង ស្រាប់តែបងប្រុស (ជនសង្ស័យ) បានហៅប្អូនទៅក្រៅ តែពេលយប់ជ្រៅពេក គាត់បានបិតទ្វារផ្ទះដេក ដោយមិនបានដឹកពីហេតុការណ៍នោះឡើយ។

លុះព្រឹកឡើងបានបើកទ្វារ រួចហៅកូនប្រុស (រងគ្រោះ) មកញាំអាហារពេលព្រឹក តែមិនឆ្លើយសោះ ស្រាប់តែគាត់បានដើរទៅក្រោយផ្ទះ ក៏ឃើញកូនប្រុសរងគ្រោះ ដេកស្លាប់មិនដឹងតាំងពីពេលណាឡើយ។

ភ្លាមៗនោះសមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា សាកសពនេះត្រូវបានគេវាយចំផ្នែកខាងក្រោយក្បាល ជាច្រើនដំបងដែកទើបស្លាប់។

បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សាកសពរងគ្រោះទៅម្តាយ ធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យបានសមត្ថកិច្ចនគរបាលក្រុងចាប់ខ្លួនដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ យុវជន២នាក់ ត្រូវជនមិន ស្គាល់មុខ៥នាក់ ប្រើដំបង៤ជ្រុងវាយ ក្នុងចេតនាសម្លាប់ បណ្តាលអោយរង របួសធ្ងន់ដេកសន្លប់នៅក្នុងថ្លុកឈាម នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង ​រាត្រី​ជួប​ស្នេហ៍​ ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថាជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ​របួសធ្ងន់​២​នាក់ រត់​រួចខ្លួន​ម្នាក់ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ អុល វារៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ ចំណែក​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ជន​ដៃដល់​មាន​គ្នា​៥​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

បើតាមសាក្សី​​ថា មុន​ពេល​កើតហេតុ​ ​ជន​រង​គ្រោះ​៣​នាក់បាន​រត់​ចេញពី​ក្នុង​ហាង​ផឹកស៊ី​យីហោ​រាត្រី​ជួប​ស្នេហ៍​ ដោយ​មាន​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​៥-៦​នាក់ ​បាន​រត់​ដេញ​តាម​ពីក្រោយ ប្រដាប់​ដោយ​ដំបង និង​ដុំ​ថ្ម បាន​ស្រែ​កថា វាយ​វា​ឲ្យ​ងាប់ ខណៈ​​រត់​ចេញ​បាន​ប្រមាណ​១០​ម៉ែត្រ ក៏​ត្រូវ​ក្រុម​ជន​ដៃដល់​តាម​ទាន់ និង​វាយ​សំពង​ដោយ​ដំបង​បែកក្បាល​សន្លប់​២​នាក់ រីឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​ដៃដល់​បន្ទាប់​ពី​វាយ​ជន​រង​គ្រោះ​ដេក​ដួល​សន្លប់​២​នាក់​ហើយ​បាន​នាំ​គ្នា​រត់ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត