រថយន្ត១គ្រឿងរេចង្កូត បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យ​របួសធ្ងន់​៣នាក់ ហើយបើកគេច​ខ្លួនបាត់​ស្រមោល

(ឧត្តរមានជ័យ)៖ រថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ ក្រោយមករថយន្ដបង្កបានបើកគេច បាត់ស្រមោល នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ៣នាក់ជិះម៉ូតូម៉ាក Honda Wave មួយគ្រឿង គ្មានផ្លាកលេខ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច​កើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក បានបោះពួយយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏បានឆ្លងគំនូស​មកបុកម៉ូតូពេញទំហឹ​ងរួចគេចខ្លួនបាត់ភ្លាមៗ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ រូ ប៊ុនរ៉ី អាយុ២៣ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង រងរបួសធ្ងន់ ទី២- ឈ្មោះ ង៉ា អាយុ១៧​ឆ្នាំ រស់នៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង រងរបួសបាក់ថ្គាម និងបាក់ជើងខាងឆ្វេង និងទី៣- មិនស្គាល់អត្តសញ្ញាណ រងគ្រោះបាក់ជើងខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ច​ជំនាញបានទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងតាមរករថយន្តបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនរងគ្រោះទាំង៣ត្រូវ​បញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែកស្រុកអន្លង់វែង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រវឹងស្រា​ជោគ បើករថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង មិន​ព្រម​ឈប់​ ហើយ​​ព្យាយាម​បើក​រត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទប់​កំហឹង​លែង​បាន នាំ​គ្នា​យក​ដុំ​ថ្ម និង ជ្រុ​ញ​ ព្រម​ទាំង​ដំបង​គប់​ហោះ​ចូល​ក្នុង​រថយន្ត បណ្តាល​ឲ្យ​បែក​មុខ​អ្នកបើកបរ​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ មុខ​សាកលវិទ្យាល័យ និង មន្ទីរពេទ្យ​សែន​សុខ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ស្រវឹងស្រា​ជោគ​ជាំ​ម្នាក់​បើករថយន្ត​ម៉ាក TOYOTA PRADO ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2I-8897 តាម​បណ្តាល​ផ្លូវ​លេខ​១៩៨៦ ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​រេ​ពេញ​ផ្លូវ។

លុះ​មក​ដល់​មុខ​សា​លក​វិទ្យាល័យ និង មន្ទីរពេទ្យ​សែន​សុខ រថយន្ត​បាន​ទៅ​បុក​ពីក្រោយ​ម៉ូតូ​វី​វ៉ា ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 1B-8717 ជិះ​ស្រប​ទិស​គ្នា​ដោយ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ប៉ុន្តែ​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​មិនដឹង​ថា ខ្លួន​បើករថយន្ត​ទៅ​បុក​គេ ទើប​បន្តដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​មុខ​ភោ​ជនី​យដ្ឋា​ន តា​យ​តា​យ ក៏ទៅ​បុក​ពីក្រោយ​ម៉ូតូ​ស្មា​ស់ រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-0930 មួយ​គ្រឿង​ទៀត ជា​របស់​អ្នកគ្រូ​ភាសា​ម្នាក់ ខ្ទាត​មនុស្ស​ចេញ​រង​របួសស្រាល​ទៀត តែ​មិន​បាន​ឈប់ ក៏​បន្តដំណើរ​ទាំង​មាន​ម៉ូតូ​របស់​អ្នកគ្រូ​ភាសា​បាន​ជាប់​នៅ​ក្រោម​រថយន្ត​អូស​តាម​ផ្លូវបែក​ផ្កាភ្លើង​ព្រាត។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្ត១គ្រឿងរេចង្កូត បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យ​របួសធ្ងន់​៣នាក់ ហើយបើកគេច​ខ្លួនបាត់​ស្រមោល

រថយន្ត១គ្រឿងរេចង្កូត បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យ​របួសធ្ងន់​៣នាក់ ហើយបើកគេច​ខ្លួនបាត់​ស្រមោល

រថយន្ត១គ្រឿងរេចង្កូត បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យ​របួសធ្ងន់​៣នាក់ ហើយបើកគេច​ខ្លួនបាត់​ស្រមោល

រថយន្ត១គ្រឿងរេចង្កូត បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យ​របួសធ្ងន់​៣នាក់ ហើយបើកគេច​ខ្លួនបាត់​ស្រមោល

រថយន្ត១គ្រឿងរេចង្កូត បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យ​របួសធ្ងន់​៣នាក់ ហើយបើកគេច​ខ្លួនបាត់​ស្រមោល