អ្នក​ចម្រៀង​ម្នាក់​នៅ​ច្រៀង​សុខៗ​ស្រាប់​តែ​មាន​ស្ដ្រី​ចំណាស់​ម្នាក់​មក​រំខាន​តែ​ចុង​ក្រោយ​អ្នក​ចម្រៀង​នោះ​បែរ​ជា​ទទួល​បាន​ប្រាក់​កាន់​តែ​ច្រើន​ដោយ​សារ​ការ​រំខាន​នោះ​ទៅ​វិញ​

រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើងនៅក្នុងទីក្រុង Liverpool ខណៈពេលដែលបុរសជាអ្នកចម្រៀងតាមផ្លូវម្នាក់កំពុងច្រៀងហើយមានអ្នកស្ដាប់មួយចំនួននៅជុំវិញនោះស្រាប់តែមានស្ដ្រីម្នាក់បានដើរមកជិតរូបគេហើយនិយាយពាក្យមួយចំនួននឹងព្យាយាមរំខានបុរសនោះមិនឲ្យច្រៀងបាននោះទេ ។

តែបន្តិចក្រោយមកមនុស្សម្នាជាច្រើនចាប់ផ្ដើមយកប្រាក់ទៅដាក់ឲ្យបុរសនោះកាន់តែច្រើនឡើងៗដែលបង្ហាញថាពួកគេចង់ឲ្យបុរសនោះច្រៀងបន្តហើយពួកគេមិនពេញចិត្តនឹងទង្វើរបស់ស្ដ្រីនោះទេ ខណៈសម្លេងហ៊ោកញ្ជ្រៀវក៏ចាប់ផ្ដើមឡើងកាន់តែខ្លាំង ហើយមនុស្សមួយចំនួនបាននិយាយទៅកាន់ស្ដ្រីនោះថា « អ្នកគួរតែចេញពីគាត់ទៅព្រោះគាត់ច្រៀងដើម្បីតែរកលុយបន្តិចបន្តួចប៉ុននោះ » ខណៈក្រោយមកក្មេងក៏បានស្រែកយ៉ាងខ្លាំងថា « ចេញទៅ , ចេញទៅ » ។ បើតាមសម្ដីអ្នកបានបង្ហោះវីដេអូនេះបានបញ្ជាក់ថាមូលហេតុដែលស្ដ្រីរូបនោះទៅរំខានព្រោះមិនសប្បាយដែលមានសម្លេងចម្រៀងលឺៗនៅទីនោះ ។

ដើម្បីកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • អ្នក​ចម្រៀង​ម្នាក់​នៅ​ច្រៀង​សុខៗ​ស្រាប់​តែ​មាន​ស្ដ្រី​ចំណាស់​ម្នាក់​មក​រំខាន​តែ​ចុង​ក្រោយ​អ្នក​ចម្រៀង​នោះ​បែរ​ជា​ទទួល​បាន​ប្រាក់​កាន់​តែ​ច្រើន​ដោយ​សារ​ការ​រំខាន​នោះ​ទៅ​វិញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: