វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់​វត្ថុផ្សេងៗ

វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់​វត្ថុផ្សេងៗ

ប្រសិនបំពង់ខ្យល់របស់ជនរងគ្រោះកំពុងស្ទះដោយសារអាហារ ឬរបស់ផ្សេងៗ ចូរមើល តើគេកំពុងក្អកដែរ ឬអត់។ ប្រសិនជនរងគ្រោះ នៅដឹង ខ្លួនចូរប្រាប់ឱ្យគេក្អកកាន់តែខ្លាំង កាន់តែល្អ។ នៅពេលដែលជនរងគ្រោះ មិនអាចក្អក មិនអាចដកដង្ហើម ឬមិនអាចនិយាយ អ្នកត្រូវធ្វើការ សង្គ្រោះដំបូងជាបន្ទាន់ បែប Heimlich ។
– ប៉ុន្ដែ មុនដំបូង អ្នកត្រូវឱ្យម្នាក់ផ្សេងទៀត ទូរស័ព្ទហៅគ្រូពេទ្យជាបន្ទាន់។
– បន្ទាប់មក ដាក់ជនរងគ្រោះ ឱ្យឱនទៅមុខ ហើយប្រើបាតដៃ ទះរុញត្រង់ខ្នង ឱ្យបាន ៥ដង។
– ចាប់រលាក់ជនរងគ្រោះ ៥ដង ៖ ឈរពីក្រោយ យកដៃទាំងពីរ ក្រសោបឱបពោះ ត្រង់ផ្ចិតជនរងគ្រោះ ដោយដៃម្ខាងក្ដាប់ ដៃម្ខាងទៀតកាន់ដៃនៅសល់ ឱ្យជាប់។

– រលាក់ខ្លាំងៗ រហូតដល់វត្ថុដែលជាប់ក្នុងបំពង់កនោះ ចេញពីបំពង់ខ្យល់ ឬនៅពេលជនរងគ្រោះអាចដកដង្ហើមតាមធម្មតា។ចំពោះស្ដ្រីមានផ្ទៃពោះ ឬមនុស្សធាត់ ៖ ដាក់ដៃត្រង់ផ្នែកខាងក្រោមនៃឆ្អឹងជំនីក្រោមគេបង្អស់។
ចំពោះក្មេង ៖ ចូររក្សាក្មេងដូចទៅនឹងរូបខាងក្រោម និងមិនត្រូវបិទមាត់ក្មេង ឬធ្វើឱ្យរបួសដល់បំពង់ក។ប្រើបាតដៃទះខ្នងទៅមុខ ៥ដង ដោយកម្លាំងល្មម។ ទម្ងន់ និងកម្លាំងដៃរបស់អ្នក អាចធ្វើឱ្យវត្ថុជាប់ក្នុងបំពង់ក ធ្លាក់មកក្រៅ។ ប្រសិនវត្ថុនោះ មិនធ្លាក់មកក្រៅអ្នកត្រូវងាកមកធ្វើដូចរូបភាពខាងក្រោម ៖ក្រោយមក ប្រើម្រាមដៃ ២ ឬ ៣ សង្កត់ទៅលើផ្នែកខាងក្រោមនៃឆ្អឹងជំនីរ រហូតដល់វត្ថុនោះ ធ្លាក់មកក្រៅ៕

ប្រភព៖ iknow

  • វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់​វត្ថុផ្សេងៗ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:សុខភាព
Tags: